អាកាសធាតុ​នៅ​កម្ពុជា​បន្ត​ត្រជាក់ លាយឡំ​ជាមួយ​ភ្លៀង​ធ្លាក់​ ចាប់ពី​ថ្ងៃទី​……..

អាកាសធាតុ​ត្រជាក់​បន្ត​កើតឡើង​នៅ​កម្ពុជា ពិសេស​នៅ​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំក្រវាញ ខេត្ត​ភាគ​ឦសាន និង​ខេត្ត​ប៉ៃលិន​។ ខេត្ត​ទាំងនេះ​ត្រជាក់​តែ​ពេលយប់ និង​ពេល​ព្រលឹម នៅត្រឹម​ថ្ងៃទី​៣​មករា​។ ដោយឡែក ខេត្ត​កែប កំពត និង​ខេត្ត​ព្រះសីហនុ និង​ផ្នែក​ខ្លះ​នៃ​រាជធានី​-​ខេត្ត​មួយចំនួនទៀត អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ពី​ចាប់ពី​ថ្ងៃទី​៣-៤​មករា ផងដែរ​។


យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​២​មករា កម្ពុ​ជាមាន​អាកាសធាតុ​បែបនេះ ដោយសារ​ជ្រលង​សម្ពាធ​ខ្ពស់ បានចាប់ផ្តើម​ចុះខ្សោយ និង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មាន​កើត​នូវ​ព្យុះ​ឈ្មោះ​ប៉ា​ប៊ុ​ក​(PABUK) ប្រចាំឆ្នាំ​២០១៩​។ ព្យុះ​នេះ នឹង​វិវត្តន៍​ខ្លួន​ទៅជា​ព្យុះ​ទី​ហ្វុ​ង (TY PABUK) រួច​បន្តដំណើរ​ទៅ​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​។

​ជាមួយគ្នានេះ ក្រសួង​បាន​សូម​ឲ្យ​ប្រជា​នេសាទ អ្នកធ្វើដំណើរ​តាម​សមុទ្រ ជា ពិសេស​កងទ័ព​ដែល​ឈរជើង​នៅតាម​បណ្តា​កោះ​នានា សូម​បង្កើន​ភាព​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ព្យុះ​នេះ ដែល​អាច​បង្ក​អាចមាន​ភ្លៀង​លាយឡំ​ជាមួយ​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី​៣-៤ មករា ឆ្នាំ​២០១៩៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ thmeythmey