ប្រយ័ត្នក្មេងៗសួរអត់ដឹង! ១​ឆ្នាំ មាន​៣៦៥​ថ្ងៃ​ តើអ្នកណាជាអ្នកកំណត់?

មួយឆ្នាំ មាន​៣៦៥ថ្ងៃ​ ត្រូវបាន​កំណត់ដោយ​ទស្សនវិទូ​ជនជាតិ​ក្រិច ឈ្មោះថា តា​លែ​ស​( Thales)​។ លោក តា​លែស កើត​នៅក្នុង​ឆ្នាំ​៦២៤ ដល់​ឆ្នាំ​៥៤៧ មុន​គ្រឹ​ស្ត​សករាជ​។ លោក​ជា​ទស្សនវិទូ គណិត​វិទូ និង​ជា​តារាវិទូ​ដំបូង​គេ​។

លោក តា​លែស

ទ្រឹស្តីបទ​តា​លែ​ស នៅក្នុង​គណិតវិទ្យា​នៅតែមាន​តម្លៃ​រហូតមក​ដល់​បច្ចុប្បន្ននេះ​។ ក្រៅពី​បង្កើត​ទ្រឹស្តី​គណិតវិទ្យា លោក​បាន​បង្កើត​បាតុភូត​វិទ្យា ស្ពាន ផ្លូវ ថ្នល់ និង​អាវុធ​ផងដែរ​។ លើសពីនេះ លោក​ក៏បាន​បង្កើត​នាឡិកា​ដើរ​ដោយ​ចំហាយ​ទឹក​ដំបូង​គេ​ទៀតផង​។ ក្រៅពីនេះ លោក​បាន​ពន្យល់​ពី​បាតុភូត​សូរ្យគ្រាស​យ៉ាង​ត្រឹមត្រូវ ដោយបាន​កំណត់​ច្បាស់​ថា ១​ឆ្នាំ មាន​៣៦៥​ថ្ងៃ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព​៖ thmeythmey