ប្លែកម៉្លេះ! ហាង“កាហ្វេវប្បធម៌”ខេត្តសៀមរាបទាក់ទាញភ្ញៀវគ្រប់ទិសទី ព្រោះ….

រយៈពេលប៉ុន្មានខែនេះ អ្នកដំណើរមួយចំនួនបាននាំគ្នា មកពិសាកាហ្វេ នៅហាងកាហ្វេមួយកន្លែងនៅខេត្តសៀមរាប ដែលមានឈ្មោះថា “កាហ្វេវប្បធម៌” ។


អ្នកដំណើរមកពីគ្រប់ទិសទី ពេញចិត្តនឹងហាងកាហ្វេនៅខេត្តសៀមរាបមួយនេះណាស់ ដោយសារតែនៅពេលដែលពួកគាត់បានទៅផឹកកាហ្វេម្តងៗ អ្នករៀបចំ និង គ្រប់គ្រងហាង បានដាក់កម្មវិធីជាច្រើនក្នុងហាងកាហ្វេជារៀងរាល់ថ្ងៃ ដូចជា៖

–អាហារសម្រន់បែបប្រពៃណី
–ភេសជ្ជៈបែបសម័យទំនើប រចនាបទលំនាំបុរាណ
–ការស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ

យើងសង្កេតឃើញថា មានយុវនារីជាច្រើន បានសាកស្លៀកសម្លៀកបំពាក់បែបបុរាណ ហើយដើម្បីថតទុកជាអនុស្សាវរីយ ក៏ដូចជាទុកបង្ហោះលើសង្គមហ្វេសបុក។ ភាគច្រើនបានសម្តែងពី អារម្មណ៍ថាប្លែកដែលបានស្លៀកសម្លៀកបំពាក់បុរាណនោះហើយពួកគាត់សុទ្ធតែបាន
អះអាងថា នេះជាលើកទីមួយហើយ​​ដែលគាត់បានស្លៀកសម្លៀកបំពាក់បែបបុរាណនេះ ។


ហាងកាហ្វេ«វប្បធម៌» នេះមានទីតាំង នៅតាមបណ្ដោយស្ទឹងសៀមរាប ខាងជើងវត្តព្រះឥន្រ្ទកោសីចម្ងាយ៥០០ម៉ែត្រ បើមិត្តអ្នកអានចង់សាកស្លៀកសម្លៀកបំពាក់ប្រពៃណីបុរាណ​ខ្មែរអាចធ្វើ​ដំណើរទៅទីនោះហើយសាកពាក់ដោយខ្លួនឯងផ្ទាល់៕

 

ដកស្រង់ដោយ៖​ លោក ប៊ុត ហេង

ប្រភព៖ mytvplus