ចង់ដាច់ផ្ងារ! ពេលឃើញមុខមាត់ពិតពេលបច្ចុប្បន្នរបស់តួអង្គ Dicky Chow

តេីអ្នកនៅចាំរឿង CJ7 ទេ? តេីអ្នកនៅចាំតួអង្គក្មេងប្រុសដែលជាកូនទិនហ្វីឈ្មោះ Dicky Chow ទេ? បេីអ្នកធ្លាប់មេីលរឿង CJ7 នេះអ្នកច្បាស់ជាគិតថាតួអង្គ Dicky Chow​ ដែលដេីរតួជាកូនប្រុសរបស់ទិនហ្វីគឺជាប្រុស តែវាផ្ទុយស្រឡះពីការគិតរបស់អ្នកក៏ដូចជាមនុស្សគ្រប់គ្នាគឺអ្នកដែលដេីរតួនេះជាស្រីទេ។

Dicky Chow

ឈ្មោះពិតរបស់នាងគឺ Xu Jiao ហេីយនាងធ្លាប់ឈ្នះពានរង្វាន់ Hong Kong Film Award សម្រាប់តំណែងតារាវ័យក្មេង។

នាងកេីតនៅថ្ងៃទី៥ខែសីហាឆ្នាំ១៩៩៧ក្នុងខេត្តNingboនៃ​ប្រទេសចិន សព្វថ្ងៃនាងមានអាយុ២១ឆ្នាំហេីយ។ ឪពុករបស់នាងមានឈ្មោះថា Xu Jun ឯម្តាយនាងមានឈ្មោះថា Wu Manhong។ លេីសពីពានរង្វាន់ Hong Kong Film Award នាងក៏ធ្លាប់បានឈ្នះពានរង្វាន់មួយទៀតផងដែរគឺ Hundred Flowers Award for Best New Performer។ អ្នកដែលដេីរតួជា Dicky Chow ជាស្រីគឺមធ្យមទេតែអ្វីដែលធ្វេីឲ្យគ្រប់គ្នាកាន់តែភ្ញាក់ផ្អេីលទៀតនោះគឺ Xu Jiao មិនត្រឹមតែជានារីធម្មតាទេ នាងថែមទាំងមានរូបសម្រស់ដ៏ស្រស់ស្អាតទៀតផង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ jongdeng