សឹងមិនគួរឲ្យជឿតែវាជាការពិត! ទាំងនេះជាច្បាប់ចម្លែកៗជុំវិញពិភពលោក

ដេីម្បីគ្រប់គ្រងមនុស្សរាប់លាននាក់នៅក្នុងប្រទេសមួយរាជរដ្ឋាភិបាលឬថ្នាក់ដឹកនាំត្រូវតែមានច្បាប់ដេីម្បីគ្រប់គ្រងប្រជាជនដ៏ច្រេីនសន្ឋឹកសន្ឋាប់ដោយប្រេីអំណាចច្បាប់ដែលបានចែងនៅតាមប្រទេសនិមួយៗ។ ហេីយច្បា់ទាំងនោះត្រូវបានចែងឡេីងតាមស្ថានភាពដែលកេីតមានក្នុងប្រទេសនិមួយៗ ដូច្នេះហេីយប្រទេសទាំងអស់មិនមានច្បាប់ដូចគ្នានោះទេ។ តែបេីអ្នកបានដឹងពីច្បាប់ទាំងប៉ុន្មានខាងក្រោមនេះអ្នកច្បាស់ជាហួសចិត្តជាមិនខាន៖

១ ប្រទេសអាឡឺម៉ង់ៈ អ្នកមិនអាចលេងព្យាណូនៅពាលពាក់កណ្តាលអធ្រាត្រទេ

ប្រទេសអាឡឺម៉ង់ជាប្រទេសមួយដែលមានច្បាប់តឹងរឹងដ៏ច្រេីនតែក្នុងនោះមានច្បាប់មួយដែលចម្លែកគឺអ្នកមិនអាចលេងព្យាណូនៅពាលពាក់កណ្តាលអធ្រាត្រទេ។ អ្នកអាចលេងព្យាណូត្រឹមចន្លោះម៉ោង៨ទៅ១២។

២ ប្រទេសអេស្ប៉ាញៈ ហាមដេីរនៅតាមទីសាធារណៈក្នុងទីក្រុង Majorca ដោយគ្មានសម្លៀកបំពាក់

ស្តាប់ទៅហាក់ដូចជាចម្លែកតែវាពិតជាមានពិតមែន ហេីយក៏ធ្លាប់មានអ្នកដែលត្រូវគេផាកពិន័យផងដែរដែលតម្លៃនៃការផាកពិន័យគឺ ៦០០ អឺរ៉ូឯណោះ។

៣ ប្រទេសបារាំងៈ ទឹកប៉េងប៉ោះត្រូវបានហាមមិនឲ្យប្រេីប្រាស់នៅកន្លែងញុាំអាហារក្នុងសាលារៀន

រឿងចំលែកអំពីច្បាប់នេះគឺថាវាមិនត្រូវបានដាក់ជំនួសដោយមូលហេតុសុខភាពអ្វីនោះទេ។ ហេីយច្បាប់នេះត្រូវបានបង្កេីតឡេីងនៅ២០១១ដោយលោក Christopher Hebert ដែលជាប្រធាននៃសមាគមជាតិនៃអ្នករៀបចំម្ហូបអាហារប្រចាំប្រទេសបារាំង។

៤ ប្រទេសថៃៈ អ្នកមិនអាចចេញពីផ្ទះដោយមិនស្លៀកខោក្នុងនោះទេ

ប្លែកមែនតែច្បាប់នេះគឺត្រូវាបានគេបង្កេីតឡេីងក្នុងគោលបំណងរក្សាសុខាភាពអនាម័យតែប៉ុណ្ណោះ។

៥ ប្រទេសម៉ាឡេសុីនិងសិង្ហបុរីៈ ហាមខាកស្តោះ(លេីងលែងតែកន្លែងលាងដៃ)

បេីអ្នកទៅលេងប្រទេសនេះគួរតែទម្លាប់មាត់ឲ្យហេីយទៅបេីមិនចឹងទេអ្នកនឹងត្រូវគេផាកពិន័យ២០អឺរ៉ូហេីយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

​ប្រភព៖ jongdeng