ល្អមើលទៀតហើយ! នេះជាកម្មវិធីប្រកួត ប៉ាក់គីអៅ និងអ្នកប្រដាល់អាមេរិក

បន្ទាប់ពីការប្រកួតរវាងអ្នកប្រដាល់អាមេរិក Floyd និងអ្នកប្រដាល់ជប៉ុនទើបតែបញ្ចប់ នៅពេលនេះមានការផ្គូផ្គងការប្រកួតប្រដាល់ដ៏អស្ចារ្យមួយគូទៀតរវាង អ្នកប្រដាល់ហ្វីលីពីន ម៉ាន់នី ប៉ាក់គីអៅ ( Manny Pacquiao ) ជាមួយអ្នកប្រដាល់អាមេរិកដ៏ល្បីល្បាញមួយរូបគឺ អេដ្រៀន ប្រុនណឺរ (Adrien Broner) ។

មុននឹងការប្រកួតមកដល់ Khmerload សូមជម្រាបជូនត្រួសៗពីកម្មវិធីប្រដាល់នេះដល់ប្រិយមិត្តទាំងអស់គ្នាដូចតទៅ ៖

១. កាលបរិច្ឆេទ និងទីតាំងប្រកួត

ការប្រកួតនេះគ្រោងនឹងរៀបចំធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ ក្នុងកីឡដ្ឋាន MGM Grand Arena នៃទីក្រុង Las Vegas សហរដ្ឋអាមេរិក ។ 

២. ទស្សនាការផ្សាយផ្ទាល់

ក្នុងករណីគ្មានទូរទស្សន៍ក្នុងស្រុកណាមួយផ្សាយបន្តផ្ទាល់ការប្រកួតនេះ អ្នកគាំទ្រនៅកម្ពុជា ក៏អាចទស្សនាបានតាមរយៈ Online គឺ IT Player ហើយក៏មានការ Update តាមរយៈ Sun Sport LIVE BLOG ផងដែរ ។ 

៣. គូប្រកួតផ្សេងៗក្នុងកម្មវិធី

ក្រៅពីការប្រកួតរវាង Manny Pacquiao និង Adrien Broner ក៏មានការប្រកួតចំនួន ៣គូផ្សេងទៀតរួមមាន ៖

-Rau’shee Warren vs Nordine Oubaali (bantamweight)

-Badou Jack vs Marcus Browne (light-heavyweight)

-Jhack Tepora vs Hugo Ruiz (featherweight) 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload