តោះ! មកស្គាល់ប្រទេសទាំង១៥ដែល​ចំណាយថវិកាច្រើនបំផុតនាំចូលប្រេងឆៅ

ខាងក្រោមនេះគឺជាឈ្មោះប្រទេសទាំង១៥ ដែលបាន​ចំណាយថវិកាច្រើនជាងគេបំផុត ក្នុងការនាំចូលប្រេងឆៅនៅអំឡុងឆ្នាំ២០១៧កន្លងទៅ៖

១. ចិន៖ ចំណាយ​ថវិកា១៦២.២ពាន់លានដុល្លារអាមេរិក (១៨.៦ភាគរយនៃប្រេងឆៅនាំចូលសរុប)
២. សហរដ្ឋអាមេរិក៖ ចំណាយថវិកា១៣៩.១ពាន់លានដុល្លារអាមេរិក (១៥.៩ភាគរយ)
៣. ជប៉ុន៖ ចំណាយថវិកា៦៣.៧ពាន់លានដុល្លារអាមេរិក (៧.៣ភាគរយ)
៤. ឥណ្ឌា៖ ចំណាយថវិកា៦០.២ពាន់លានដុល្លារអាមេរិក (៦.៩ភាគរយ)
៥. កូរ៉េខាងត្បូង៖ ចំណាយថវិកា៥៩.៦ពាន់លានដុល្លារអាមេរិក (៦.៨ភាគរយ)
៦. ហូឡង់៖ ចំណាយថវិកា៣៧.៤ពាន់លានដុល្លារអាមេរិក (៤.៣ភាគរយ)
៧. អាល្លឺម៉ង់៖ ចំណាយថវិកា៣៦.២ពាន់លានដុល្លារអាមេរិក (៤.១ភាគរយ)
​៨. អ៉ីតាលី៖ ចំណាយថវិកា២៦.១ពាន់លានដុល្លារអាមេរិក (៣ភាគរយ)
៩. អេស្ប៉ាញ៖ ចំណាយថវិកា២៥.៧ពាន់លានដុល្លារអាមេរិក (២.៩ភាគរយ)
​​១០. បារាំង៖ ចំណាយថវិកា២៣.៨ពាន់លានដុល្លារអាមេរិក (២.៧ភាគរយ)
១១. សិង្ហបុរី៖ ចំណាយថវិកា២១.៤ពាន់លានដុល្លារអាមេរិក (២.៥ភាគរយ)
១២. ចក្រភពអង់គ្លេស៖ ចំណាយថវិកា២០.៩ពាន់លានដុល្លារអាមេរិក (២.៤ភាគរយ)
​១៣. ថៃ៖ ចំណាយថវិកា២០.១ពាន់លានដុល្លារអាមេរិក (២.៣ភាគរយ)
១៤. តៃវ៉ាន់៖ ចំណាយថវិកា១៦.៩ពាន់លានដុល្លារអាមេរិក (១.៩ភាគរយ)
១៥. ប៊ែលហ្ស៊ិក៖ ចំណាយថវិកា១៥.៣ពាន់លានដុល្លារអាមេរិក (១.៧ភាគរយ)

​គួរជម្រាបថា បញ្ជីឈ្មោះប្រទេសទាំង១៥ខាងលើនេះ គឺបានទិញប្រេងឆៅចំនួន៨៣.៤ភាគរយ នៃ​ប្រេងឆៅសរុបដែលបាននាំចេញនៅក្នុងឆ្នាំ២០១៧៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia