អស់ទាស់! វ័យទើបតែជាង២០ទេ តែ ទេព បូព្រឹក្ស មានជីវិតរស់នៅយ៉ាងស្តុក…

មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រីវ័យក្មេងកញ្ញា ទេព បូព្រឹក្ស ហាក់ដូចជាមានទីផ្សារការងារឡើងខ្ពស់ត្រដែត ព្រោះជារឿយៗគេតែងឃើញវត្តមាននាង ឡើងសម្ដែងតាម​កម្មវិធីតូចធំនានា​ជាច្រើនរាប់ភ្លេច។

ជាក់ស្ដែង ក្រៅពីមានអាជីពជាតារាសិល្បៈល្បីឈ្មោះ ក្រមុំរូបស្រស់សម្រស់បានរូបនេះក៏មានមុខជំនួញក្នុងដៃ ក្នុងការបើកហាង​លក់គ្រឿងសម្អាង​មួយផងដែរ។

ទាំងនេះហើយ គឺជាប្រភពចំណូលយ៉ាងច្រើន សម្រាប់ទ្រទ្រង់ជីវភាពនាង ឲ្យមានភាពសម្បូរបែបខ្លាំងដូច្នេះ។ហើយបើងាកមកចំណាប់អារម្មណ៍ ការរស់នៅរបស់នាងវិញ គឺមាន​ភាពទាន់សម័យ ទំនើប ហាយសូខ្លាំងមិនណយឡើយ ព្រោះមិនថាផ្ទះធំ ឡានទំនើប គ្រឿងអលង្ការ ឬសម្ភារៈនិយមនានា បូព្រឹក្ស ហ៊ានចំណាយលុយផ្ទាល់ខ្លួនទិ​ញ​ប្រើប្រាស់​សុទ្ធតែ​របស់ប្រ៊េនៗ ដែលមានតម្លៃថ្លៃៗទាំងអស់។

ពិតជាគួរឲ្យសរសើរណាស់ នៅក្មេងវ័យទើបតែជាងម្ភៃឆ្នាំសោះ ប៉ុន្តែកុំមើលជីវិតឯកជនរបស់ តារាស្រីរូបនេះ កំពុងរស់នៅយ៉ាងស្ដុកស្ដម្ភ និងជាក្ដីប្រាថ្នារបស់នារីដទៃទៀតទៅហើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload