តិចអត់ដឹង! តាមពិតកញ្ចក់​ខ្មៅ​ប្រភេទ​នេះ ​មិន​ខុស​ច្បាប់​ឡើយ

​ម្ចាស់​យានយន្ត​ភាគ​ច្រើន​នៅ​តែ​មាន​មន្ទិល​សង្ស័យ​ជុំវិញ​​ការ​​ផាក​ពិន័យ​លើ​រថយន្ត​កញ្ចក់​ខ្មៅ​ ជា​ពិសេស​អ្នក​ដែល​​មាន​បំណង​ចង់​បិត​​ស្កុត​ការពារ​កម្ដៅ​ថ្ងៃ​លើ​កញ្ចក់។

រូបតំណាង (រូបភាព ៖ Car Lover)

អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​បាន​បក​ស្រាយ​​ច្បាស់ៗ​ថា​ ​ការ​បិត​កញ្ចក់​ការពារ​កម្ដៅ​ថ្ងៃ​ថ្លា ដែល​ភាគ​ច្រើន​ហៅ​ថា​ “ពណ៌​តែ” ​ពី ៣០ ទៅ​ ៥០ ភាគរយ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​ហាម​បិត​ខ្មៅ ដែល​មិន​អាច​​ឲ្យ​មើល​ពី​ក្រៅ​ឃើញ។ ការ​កំណត់​ច្បាប់​លើ​កញ្ចក់​ខ្មៅ​នេះ​កើត​មាន​ឡើង​ ដោយសារ​​កន្លង​មក​​ការ​បិត​កញ្ចក់​ខ្មៅ​ធ្វើ​ឱ្យ​មាន​បញ្ហា និង​ងាយ​ស្រួល​ក្នុង​ការ​បង្ក​បទ​ល្មើស​ផ្សេងៗ។

តាម​មាត្រា​ទី ៨០ ស្ដី​ពី​​ការ​ពិន័យ​​​ចំពោះ​ការ​ល្មើស​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​បាន​​ចែង​ថា​ រថយន្ត​ដែល​មាន​កញ្ចក់​ខ្មៅ​មិន​អាច​មើល​ពី​ក្រៅ​ឃើញ​ត្រូវ​រង​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ ៥ ម៉ឺន​រៀល៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia