តោះ!​ មកដឹងការងារទាំង ១០ ធ្វើឲ្យមនុស្សស្មុគស្មាញ និងតានតឹងខ្លាំងបំផុត

ភាពស្មុគស្មាញ គ្មាន​នរណាម្នាក់​អាច​ជៀសផុត​ឡើយ ហើយ​ភាពស្មុគស្មាញនេះ​បណ្ដាល​ឱ្យ​មនុ​ស្សមាន​អារម្មណ៍​ឆេវឆាវ ហត់នឿយ ធុញ​ធ​ប់ និង ​ចូលចិត្ត​នៅ​ម្នាក់ឯង គិត​រវើរវាយ​ ​។ បើតាម​ការសិក្សា​កន្លង​មក​បាន​ឱ្យ​ឃើញថា ភាពស្មុគស្មាញ និង​ តានតឹង​នេះ​គឺ​កើតឡើង​ចេញពី​កត្តា​ការងាររបស់​មនុស្ស​ម្នាក់ៗ ដែល​ភាព​ច្រើន​ពួកគេ​តែងតែ​យក​ការងារ​ជា​ចម្បង រហូត​ក្លាយជា​ទម្លាប់ និង​ ឈានទៅរក​ភាព​តានតឹង​ដោយ​ស្វ័យប្រវត្តិ ហើយ​ការងារដែល​នាំ​ឱ្យ​មនុស្ស​កើត​ជំងឺ​ស្មុគស្មាញ និង​ តានតឹង​បំផុត​នោះ​គឺ ​៖

១/ អ្នកបើកបរ​តាក់ស៊ី​

២/ អ្នកការ​សែត​

៣/ អ្នក​ផ្សាយ​វិទ្យុ​

៤/ អ្នកគ្រប់គ្រង​ការងារ​ក្រុមហ៊ុន​ជាន់ខ្ពស់

៥/ អ្នកទំនាក់ទំនង​សាធារណៈ

៦/ អ្នករៀបចំ​កម្មវិធី (Event)

៧/ ប៉ូលិស​

៨/ អាកាសយានិក​

៩/ អ្នក​ពន្លត់​អគ្គិភ័យ​

១០/ ទាហាន

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular