ភ្ញាក់ផ្អើល! ចាន់​ ​វឌ្ឍនាកា រួមនឹងស្រីស្អាតបើករថយន្តLexus Nx200t បុកខឿន…

កាលពីរំលងអាធ្រាត្រថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ មានករណីរថយន្តទំនើបមួយគ្រឿង បានបើកបុកខឿនច្រមុះជ្រូកក្រោមស្ពានអាកាស ៧​មករា តែមិនបណ្ដាលឲ្យមានអ្នករងរបួសទេ គ្រាន់តែរថយន្តខូតខាតខាងមុខ និងខូចខឿនផ្លូវតែប៉ុណ្ណោះ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុ ថារថយន្តទំនេីប​ Lexus Nx200t ស្លាកលេខភ្នំពេញ2AX-7011 ដែលបើកបរដោយកីឡាករបាល់ទាត់ដ៏ល្បីនៅកម្ពុជា (CV11) ចាន់​ ​វឌ្ឍនាកា​ រួមនឹងនារីដ៏ស្រស់ស្អាតម្នាក់ទៀត បានបើកបុកខឿនច្រមុះជ្រូកក្រោមស្ពានអាកាស ៧មករា នឹងព្យាយាមរត់គេចពីកន្លែងកើតហេតុ ប៉ុន្តែត្រូវសមត្ថកិច្ចយាមប្រចាំគោលដៅក្រោមស្ពាន ចាប់បាននៅជិតពេទ្យលោកសង្ឃ។

នៅក្នុងហេតុការណ៍នេះពុំមានអ្នករងរបួសទេ គ្រាន់តែខូចរថយន្តផែ្នកខាងមុខ និងខឿនតែប៉ុណ្ណោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ piphubpost