ដល់ក! អ្នកនាង ខាត់ សុឃីម ស្បថឈប់ទិញផ្ទះដែលធ្វើហើយស្រាប់ៗ​ ព្រោះ…

ថ្មីៗនេះ តារាស្រីពហុអាជីពអ្នកនាង ខាត់ សុឃីម បានបង្ហោះនូវរូបថតជាច្រើនសន្លឹក នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង និងបានអមមកជាមួយនឹងសារ ដ៏សែនឆ្អែតចិត្តបំផុត ចំពោះរឿងមួយដែលនាងមិននឹកស្មានដល់។

អ្នកនាង ខាត់ សុឃីម

នេះបើតាមរយៈសាររបស់ អ្នកនាង ខាត់ សុឃីមបានឲ្យដឹងថា តារាស្រីរូបនេះ បានមានការខកចិត្ត និងសោកស្តាយជាខ្លាំង ដែលបានសម្រេចចិត្តទិញផ្ទះ ដែលសង់ហើយស្រាប់ នៅក្នុងបុរីមួយកន្លែង។ បើតាមដឹង ផ្ទះដែលតារាស្រីរូបនេះបានទិញ ហាក់បីដូចជាមិនសូវមានសំណង់រឹងមាំ និងមានគុណភាពល្អប៉ុន្មាននោះទេ ដែលតម្រូវឲ្យអ្នកនាង ខាត់ សុឃីម ត្រូវមកឈឺក្បាល ដោយសារតែរឿង ជួលជុលផ្ទះមួយនេះជាញឹកញាប់។

ផ្ទះដែលខាត់ សុឃីម​ បានទិញ

មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបង្ហោះសារឆ្អែមចិត្ត ស្បថឈប់ទិញផ្ទះដែលធ្វើហើយស្រាប់ៗបែបនេះ ថែមទៀតផង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload