លោក បេន អ្នកការពារព្រៃឈើខ្មែរទទួលបានប្រាក់លើកទឹកចិត្ត ២ម៉ឺនដុល្លារ/….

កាលពីចុងសប្ដាហ៍មុននេះ លោក បេន ដេវីស BEN DEVIS ដែលជាជនជាតិអាមេរិកកាំង និង ក្រុមគ្រួសារបានមករស់នៅក្នុងព្រៃ ក្នុងខេត្តព្រះវិហារដើម្បីធ្វើការអភិរក្សព្រៃឈើឱ្យខ្មែរនោះ ឥឡូវនេះបានទទួលប្រាក់ លើកទឹកចិត្តចំនួន ២០ ០០០ ដុល្លារ ពីក្រសួងបរិស្ថានបាន ។

ការទទួល នេះធ្វើឡើងក្នុងព្រឹត្តិការណ៍ប្រគុំតន្រ្តីបៃតង ក្រោមប្រធានបទ “គ្មានព្រៃ គ្មានជីវិត” នៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរៀបចំឡើងដោយ ក្រសួងបរិស្ថាន ហើយបានផ្តល់ជូន លោក បេន ដេវីស BEN DEVIS ដែលកំពុងរស់នៅជាមួយគ្រួសារ និង បានលះបង់កម្លាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និង អភិរក្សធនធានព្រៃឈើ និង សត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ ។

លោក ខៀវ បូរិន អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ដែលបាននាំយកថវិកាផ្តល់ជូនដល់ដៃ លោក បេន ដេវីស បានបញ្ជាក់ថា ក្រសួងបរិស្ថាន តាមរយៈមូលនិធិបរិស្ថាន និង សង្គម ជួយគាំទ្រដល់ការងាររបស់លោក បេ ដេវីស គឺមួយឆ្នាំ ចំនួន ២០ ០០០ម៉ឺនដុល្លារ នៅ ឆ្នាំ ២០១៩ នេះ ហើយក្រសួងបរិស្ថានមាន​គម្រោងជួយគាំទ្រសកម្មភាពបន្តរយៈពេល ៥ ឆ្នាំទៅមុខទៀត ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular