អុញនោះថាមែនៗ! McGregor បង្ហោះសារ​​ចង់​​ប៉ះ Nasukawa អ្នក​​ប្រដាល់​ជប៉ុន

អ្នកលេងគុនចម្រុះប្រចាំសង្វៀនប្រដាល់ UFC កីឡាករ Conor McGregor បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថាចង់ជួបប្រកួតទល់នឹងជើងខ្លាំងជប៉ុន Tenshin Nasukawa ជាលក្ខណៈ MMA បន្ទាប់ពីកីឡាករជប៉ុនរូបនេះ ទើបចាញ់កីឡាករអាមេរិក Floyd Mayweather នាថ្ងៃឆ្លងឆ្នាំសកលថ្មីៗនេះ។

Conor McGregor និង Tenshin Nasukawa

កីឡាករជនជាតិអៀរឡង់ ដែលមានវ័យ ៣០ឆ្នាំនោះ គឺជាអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ៣ប្រភេទទម្ងន់មធ្យម Ultimate Fighting Championship, Featherweight and Lightweight Champion ខណៈកីឡាករ Nasukawa គឺជាអ្នកប្រដាល់ជើងឯកប្រចាំប្រទេសជប៉ុន ដែលជាអ្នកប្រយុទ្ធក្បាច់គុនចម្រុះក្នុងសង្វៀន MMA និងជាអតីតជើងឯកទម្ងន់ស្រាល Bantamweight Champion និងជាជើងឯកឆ្នាំ២០១៧ Rizin ក្នុងប្រភេទ Flyweight Tournament Champion។

McGregor ធ្លាប់មានប្រវត្តិប្រកួតចាញ់ Floyd ម្តងជាលក្ខណៈប្រដាល់សកលលើកដំបូងរបស់គេ មុនបន្តចាញ់កីឡាកររុស្ស៊ី Khabib Nurmagomedov ជាមួយនឹងរឿងចម្រូងចម្រាស់យ៉ាងច្រើន៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia