មិនធម្មតា! ពិធីករដ៏មានវោហារស័ព្ទល្អ សុខ រ៉ាស៊ី ទទួលបានការងារថ្មីមួយ……

ពិធីករដ៏មានវោហារស័ព្ទល្អ សុខ រ៉ាស៊ី ទើបតែទទួលបានការងារថ្មីមួយទៀតនៅក្នុងស្ថានីយទូរទស្សន៍ហង្សមាស ដោយលោកបានចាប់ដៃគូពិធីករជាមួយលោក ជា វិបុល នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកដែលមានឈ្មោះថា «I Can See You Voice» ដែលនឹងបង្ហាញជូនទស្សនិកជនក្នុងពេលឆាប់ៗខាងមុខ ។

គ្រាន់តែចូលឆ្នាំ ២០១៩ ភ្លាម សុខ រ៉ាស៊ី មានយីអ៊ុនល្អភ្លែត ពីព្រោះលោកបានក្លាយទៅជាពិធីករប្រចាំនៅក្នុងកម្មវិធីដ៏ល្បីមួយដែលមានឈ្មោះថា «I Can See You Voice» ដែលមាន ដៃគូពិធីករជាមួយលោក ជា វិបុល ។ គ្រាន់តែឃើញវត្តមានរបស់ សុខ រ៉ាស៊ី នៅក្នុងឈុតខ្លះនៃកម្មវិធីនេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិននឹកស្មានថា សុខ រ៉ាស៊ី អាចឈានឡើង បានយ៉ាងឆាប់រហ័សបែបនេះទេ ។

សុខ រ៉ាស៊ី

សុខ រ៉ាស៊ី ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលខ្លួនបានចូលធ្វើជាពិធីករនៅក្នុងកម្មវិធីដ៏ធំបែបនេះ ដែលកន្លងមកលោកធ្លាប់ធ្វើតែជាពិធីករក្នុងកម្មវិធីប្រគំតន្រ្តី និង កម្មវិធីធំៗក្នុង​នាមជាតួជំនួស ប៉ុណ្ណោះ ។ មានប្រិយមិត្តជាច្រើនគាំទ្រ សុខ រ៉ាស៊ី នៅពេលឃើញវត្តមានលោកក្នុងកម្មវិធីថ្មី ពីព្រោះលោកមិនត្រឹមតែមានរូបរាងសង្ហានោះទេ ថែមទាំងមាន​មានវោហារស័ព្ទដ៏ល្អមិនចាញ់ ជា វិបុល ដែលជាដៃគូឡើយ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

​ប្រភព៖ popular