ភ្ញាក់ផ្អើល! លោក​ គីម​ ជុង​អ៊ុង​ ទៅជួបលោក ស៊ីជីនពីង រយៈពេល ៤ ថ្ងៃឯណោះ

មេដឹកនាំ​កូរ៉េខាងជើង ​លោក​គីម​ ជុង​អ៊ុង​បានទៅធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ទៅតាម​ការអញ្ជើញ​រប​ស់លោក​ស៊ី​ជីន​ពីង (Xi Jinping) នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន ​និង ​កូរ៉េខាងជើង​ ។​

លោក​គីម​នឹង​ទៅ​ស្នាក់នៅ​ក្នុងប្រទេស​ចិន​រហូតដល់​ថ្ងៃទី ១០ ខែមករា ជាមួយនឹង​ភរិយា​របស់លោក (Ri Sol-ju) ក្នុងគោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដើម្បី​ប្រជុំ​ពី​របាយការណ៍មួយចំនួន​ទាក់ទង​នឹង​ជំនួប​ចរចា​រវាង លោក​គឹម និង ប្រធានាធិបតី​អា​មេ​រិកកន្លងមក និង ​ទំនាក់ទំនង​មួយចំនួន​រវាង​ប្រទេស​ចិន​ និង ​កូរ៉េខាងជើង​។

ដំណើរ​ទស្សនកិច្ច​នេះ​នឹង​អមដំណើរ​ ដោយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​មួយចំនួន​ផងដែរ ​នេះ​គឺជា​ដំណើរ ទស្សនកិច្ច​លើក​ទី​៤​ហើយ ក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ​ផង​នោះ​។ដោយឡែក​ កាលពី​ថ្ងៃ​អង្គារ​កន្លងមកនេះ ក៏​​ចំ​ថ្ងៃ​ខួបកំណើត៣៥​ឆ្នាំ​របស់​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​ផងដែរ ប៉ុន្តែ​គេ​នៅ​មិនទាន់​បានដឹងថា តើ​វា​ជា​ថ្ងៃ​ខួបកំណើត​ពិតប្រាកដ​ ឬ​ យ៉ាងណា​នោះទេ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular