សាទរ! តារាសម្តែងអ្នកនាង ហង្ស ម៉ារីណា សម្រាលបានកូនមួយហើយ

ក្រោយចាកឆ្ងាយពីសិល្បៈអស់យូរឆ្នាំ ពេលនេះ តារាសម្តែង អ្នកនាង ហង្ស ម៉ារីណា សម្រាលបានកូនមួយហើយ កាលពីម្សិលមិញនេះ។

ចំពោះដំណឹងដ៏ពិសេសមួយនេះដែរ ក៏ត្រូវបានគេឯង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយស្ងាត់ៗ អ្នកនាង ក៏បានបង្កើតកូនដ៏ស្រស់ស្អាតមួយ ជាចំណងដៃអាពាហ៍ពិពាហ៍ ជាមួយនឹងស្វាមី។ ពិសេស មុខមាត់កូនដំបូងរបស់នាង មើលយូរទៅៗ កាន់តែគួរឲ្យក្នាញ់ ដូចជាអ្នកនាង ហង្ស ម៉ារីណា បេះដាក់។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ បានលាឈប់ពីសិល្បៈ ខាងវិស័យសម្តែង ក្រោយពីនាង បានរកឃើញអ្នកស្អំបេះដូងរបស់នាង។ ហើយភ្លាមៗនោះ អ្នកនាង ក៏បានចូលរោងការ ប្រកបទៅដោយ ភាពអធិកអធមយ៉ាងខ្លាំងបំផុត កាលពីថ្ងៃទី ០៨ ខែ មេសា ឆ្នាំាំ២០១៨៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload