អស់ទាស់! តាក់ស៊ី ២១ ៦៨៩ គ្រឿងដើរ​ដោយ​ថាមពលអគ្គិសនីនៅចិន និងត្រូវ..

មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ជាន់ខ្ពស់​នៅ​ទីក្រុង Shenzhen ប្រទេស​ចិន​ភាគខាងត្បូង​បានចាប់ផ្តើម​គម្រោង ដាក់​ឱ្យប្រើ​រថយន្ត​តាក់ស៊ី​ចំនួន ២១ ៦៨៩ គ្រឿង ​ដើរ​ដោយ​ថាមពលអគ្គិសនី​ទាំងអស់​ចាប់ពី​ដើមឆ្នាំ ២០១៩​ នេះ​តទៅ ។

គួរ​បញ្ជាក់ផងដែរថា ​ក្នុង​ទីក្រុង​នេះ រថយន្ត​តាក់ស៊ី​ចំនួន ៧៥០០ គ្រឿង​ នៅតែ​ដំណើរការ​ក្នុង​ទីក្រុង​នេះ​ដដែល​ចាប់ពី​ដើមឆ្នាំ ២០១៨ ​មក ប៉ុន្តែ​បច្ចុប្បន្ននេះ​រថយន្ត​តាក់ស៊ី​អគ្គិសនី​មាន​ចំនួន​កើនឡើង​ច្រើនជាង​មុន​គឺ​ជិត ១០០​ ភាគរយ​ទៅហើយ ​។ ​សេន​ជិន គឺជា​ទីក្រុង​ដែលមាន​ប្រជាជន​ចំនួន ១២,៥ ​លាន​នាក់​ កំពុង​ផ្តោត​ការយកចិត្តទុកដាក់បន្ទាប់ពី​ទីក្រុង Tahiyuan ដែលមាន​ប្រជាជន​ត្រឹមតែ ៤,៣​ លាន​នាក់​នោះ គឺ​បានដាក់​ឱ្យមាន​រថយន្ត​តាក់ស៊ី​អគ្គិសនី​ចាប់តាំងពី​ឆ្នាំ ២០១៦ ​មកម្ល៉េះ ​។

លើសពីនេះទៅទៀត​រថយន្ត​ក្រុង​នៅក្នុង​ទីក្រុង Shenzhen គឺ​សុទ្ធតែ​ប្រើ​ថាមពលអគ្គិសនី​ទាំងអស់​រួច​ស្រេចតាំងពី​ឆ្នាំ ២០១៧ មក​ ។ វា​ជាទី​ក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​សាកល្បង​ចំនួន ១៣ ក្នុងការ​លើកកម្ពស់​វិស័យ​ដឹកជញ្ជូន និង​ កាត់បន្ថយ​បញ្ហា​បំពុល​ផ្សែងៗ​ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular