លោក ប៉ែន ចំ​រ៉ុ​ង សម្រាកពីការងារមួយរយៈព្រោះ​ត្រូវ​ថែរក្សា​សុខភាព​ភ្នែក​មិន…

មុន​នេះ​បន្តិច លោក ប៉ែន ចំ​រ៉ុ​ង ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ពិធីករ និង​ជា​តារា​សម្ដែង​ភាពយន្ត និង​ជាក​ម្លោះ​ពោះម៉ាយ បាន​ផុស​រូប​របស់​លោក​រង​របួស​ភ្នែក​ម្ខាង ។

លោក ប៉ែន ចំ​រ៉ុ​ង បាន​ផុស​រូប​នៅ​លើ​គណនី​ផ្ទាល់​របស់​លោក នៅ​ម៉ោង​៥​និង​២៤​នាទី​ល្ងាច​ថ្ងៃ​ទិ​១០ មក​រា ២០១៩ នេះ​ដោយ​សរសេរ​ថា «​ដើមខែ ឆ្នាំ​ថ្មី ជៀស​ផុត​រឿង​ឧបទ្រពចង្រៃ សូម​សិរី​សួស្តី​កើត​មាន ជួប​រឿង​ថ្មី ដែល​ល្អ​ៗ បន្តដំណើរ​ជីវិត​សុំ​អោយ​ខ្លួនឯង​សុខ​សប្បាយ​ជា​រៀង​រហូត ហើយ​ក៏​សូមទោស​បងប្អូន​ដែល​បាន​អញ្ជើញ​ខ្ញុំ​ចូលរួម​ពិធី​ផ្សេង​ៗ​ផង ព្រោះ​ត្រូវ​ថែរក្សា​សុខភាព​ភ្នែក​មិន​អោយ​ត្រូវ​ពន្លឺ​មួយ​រយៈ​សិន​» ។

យ៉ាងណា អ្នក​សារព័ត៌មាន​យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា លោក ប៉ែន ចំ​រ៉ុ​ង សម្តែង ឫរង​របួស​ត្រង់​ភ្នែក​ខាងឆ្វេងពិតប្រាកដ​ បណ្ដាល​មក​ពី​អ្វី​នោះ​នៅឡើយ​ទេ ប៉ុន្តែ​បើ​តាម​ប្រភព​ស្និត​នឹង​លោក បាន​បង្ហើប​អោយ​ដឹង​ថា លោក​ធ្វើការ​វះកាត់​ភ្នែក ទំនងជា​កើត​ពពែភ្នែក ឫ​ពពែ​ឆ្កែ (​រោគ​មួយ​ប្រភេទ​កើត​នៅ​រឹម​ត្របកភ្នែក ដោរ​ជា​.​ក​ខ្ទុះ​) ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kbn.news