ចូលរួមអបអរសាទរ! កូនប្រុស យាយអឿន ដឹកដៃភរិយាចូលរោងជ័យហើយ

ប្រិយមិត្តជាច្រើនប្រាកដជា បានស្គាល់ហើយថា តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព សួន សំអឿន ហៅយាយអឿន បានសាងកេរ្តិ៍ឈ្មោះនៅក្នុងវិស័យសិល្បៈអស់ពេលជាច្រើនឆ្នាំ ទោះបីជាបច្ចុប្បន្ននេះលោកយាយ មានវ័យកាន់តែច្រើន យ៉ាងណាក្តី តែប្រជាប្រិយភាពខ្លាំងមិនចាញ់ក្មេងៗប៉ុន្មានទេ។

នាព្រឹកនេះដែរ តារាជើងចាស់រូបនេះ មានសេចក្តីរំភើប និងសប្បាយចិត្តយ៉ាងខ្លាំង ព្រោះតែបានចូលរោងជ័យ រៀបការឲ្យកូនប្រុសជាទីស្រលាញ់របស់ខ្លួន ដែលបានធ្វើឡើងយ៉ាងអធិកអធម មានភ្ញៀវកិត្តិយសគ្រួសារទាំងសងខាង បានចូលរួម។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏លេចនូវវត្តមាន តារាកំប្លែងរួមទ្រនំ នាយក្រឹម និងស្រីលាភ បានចូលរួមធ្វើជាអ្នកកាត់សក់ ជ័យសិរីមង្គល ជូនដល់គូប្តីប្រពន្ធថ្មីមួយគូនេះ ដោយក្តីរីករាយ។

ក្រោមថ្ងៃជ័យសិរីមង្គលមួយនេះ តារាកំប្លែងជើងចាស់រូបនេះ ក៏បានតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងទឹកមុខយ៉ាងសប្បាយរីករាយ នៅក្នុងថ្ងៃអបអរកូនប្រុសបង្កើតរបស់ខ្លួន បានចូលរោងជ័យជាមួយនឹងមនុស្ស ដែលខ្លួនស្រលាញ់យ៉ាងដូច្នោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload