ជក់ចិត្តទៀតហើយ! ការប្រកួតរវាង ប៉ាកគីអាវ និង BRONER ទូរទស្សន៍ CTN….

ស្តេចប្រដាល់ភីលីភីន កីឡាករ ប៉ាកគីអាវ ដែលល្បីទាំងលើ​សង្វៀន និងកំពុងតែដើរលើមាគានយោបាយថែមទៀតនោះ បានត្រៀមឡើងវ៉ៃជាមួយកីឡាករ BRONER នៅ​សង្វៀន MGM Grand Garden Arena រដ្ឋ Las Vegas, Neveda សហរដ្ឋអាមេរិក ដែលត្រូវនឹងថ្ងៃទី20 ខែមករា ឆ្នាំ2019 វេលាម៉ោង 12:00 ថ្ងៃត្រង់ ហើយនឹងធ្វើការផ្សាយបន្តផ្ទាល់ផ្តាច់មុខ ដោយស្ថានីយ៍ទូរទស្សន៍ CTN ខាងមុខនេះផងដែរ។

គួរឲ្យដឹងថា ស្តេចប្រដាល់ភីលីភីន កីឡាករ ប៉ាកគីអាវ បច្ចុប្បន្នមានវ័យ 40ឆ្នាំទៅហើយ ប៉ុន្តែសមត្ថភាពនៅតែខ្លាំង ហើយក៏មិនទាន់មានកីឡាករណាកាច់បំបាក់កីឡាកររូបនេះបានឡើយ។ ចំណែកឯដៃគូរបស់ប៉ាកគីអាវ កីឡាករ BRONER មានវ័យត្រឹមតែ 29ឆ្នាំប៉ុណ្ណោះ ហើយក៏ជាជើងខ្លាំងមួយរូបផងដែរ។

ដូចនេះ កុំឱ្យរំលងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ដែលនឹងធ្វើការ​ផ្សាយបន្តផ្ទាល់ផ្តាច់មុខ ដោយស្ថានីយ៍ទូរទស្សន៍ CTN នៅថ្ងៃអាទិត្យ ទី20 ខែមករា ឆ្នាំ2019 វេលាម៉ោង 12ថ្ងៃត្រង់។ សូមទស្សនិកជនកុំភ្លេចរង់ចាំតាមដានទស្សនាដោយរីករាយ។

មើលទៅសំបូរអ្នកគាំទ្រខាងកីឡាករណាជាងគេ? ចាំមើលខ្លាចាស់ ប៉ាកគីអាវ អាចនៅបន្តគ្រងភាពខ្លាំងរបស់ខ្លួនបានទៀតទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload