តាមពិត នារីដែលជួយសម្រាលកូនដល់ស្រ្តីម្នាក់កណ្តាលផ្លូវ គឺជាតារាសម្តែង

កាលពីយប់មិញនេះ មានការភ្ញាក់ផ្អើល និងស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយឃើញនារីម្នាក់ដែលមានរូបសម្រស់ស្រស់សោភា បានមានទឹកចិត្តល្អ ជួយសម្រាល​កូនដល់ស្រី្តម្នាក់ដែលឈឺពោះកើតកូន នៅនឹងកណ្តាលផ្លូវ គួរឲ្យបារម្ភ។

តារាសម្តែងស្រីលីលី

ទង្វើមួយនេះរបស់នាង បានធ្វើឲ្យមហាជនជាច្រើនពិតជាកោតសរសើរ យ៉ាងខ្លាំង ដល់ទឹកចិត្តដ៏សែនល្អ ចេះជួយខ្មែរដូចគ្នា ជាពិសេសគឺស្រី្តដែលពរពោះ​កើតកូនទាំង​លំបាកនៅ​កណ្តាលផ្លូវយ៉ាងដូច្នោះ។ ទន្ទឹមនឹងនេះដែរ ក៏មានមហាជនភាគច្រើនចង់ដឹងពីអត្តសញ្ញាណ នារីម្នាក់នេះដែលចិត្តល្អ និងជាគំរូល្អដល់មហាជនផងដែរ។

មិនបានប៉ុន្មានផង ក៏បានដឹងការពិត ព្រោះនារីរូបស្រស់ម្នាក់នេះ គឺជាតារាសម្តែងស្រីមួយរូប ដែលបានសម្តែងនៅក្នុងរឿងភាគខ្មែរលើកញ្ចក់ទូរទស្សន៍PNN មានឈ្មោះថាលីលី ធ្វើឲ្យមហាជន​ជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ព្រោះតារាស្រីរូបនេះ មិនត្រឹមតែស្អាត នាងថែមទាំងមានទឹកចិត្តល្អ ជួយដល់អ្នកដទៃថែមទៀត។

តារាសម្តែង លីលី ពេលជួយសម្រាលកូនស្រី្តម្នាក់

បើតាមសម្តីរបស់តារាចិត្តល្អរូបនេះ នាងបាននិយាយថា៖«លើកទីមួយហើយ ដែលឃើញជួបរឿងបែបនេះ តាមពិតភ័យខ្លាំងណាស់ តែធ្វើមិចមិនអាចឈរមើលការឈឺចាប់​របស់មនុស្សស្រីម្នាក់ដែលស្រែកហៅឲ្យយើងជួយ មានតែខំជួយតាមលទ្ធភាពដែលអាចធ្វើបាន តែក៏សប្បាយដែល ពេលបានឃើញម្ដាយ និងកូនមានសុវតិ្ថភាពល្អ ហើយក៏ចង់សំណូមពរទៅបងប្អូនគ្រប់គ្នា ពេលដែលឃើញគេពិបាន សូរចូលទៅជួយគ្នាផង កូនគេកូនយើង ម្ដាយគេម្ដាយយើង»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload