ទ្រព្យសម្បត្តិតារាចម្រៀងល្បីល្បាញបំផុតនៅលើពិភពលោកប្រចាំឆ្នាំ២០១៨

ឈរជើងជាតារាចម្រៀងដ៏ល្បីល្បាញ គឺពិតជាមិនមែនជាការងាយនោះទេ ទាល់តែមានទេពកោសល្យ និងមានសម្រស់ស្រស់ស្អាត ជាពិសេសជាតារាដែលពោពេញដោយភាពរួសរាយរាក់ទាក់ជាដើម និងកម្ពស់ក៏ខ្ពស់គួរសមដែរ។ គួបផ្សំនឹងចំនុចទាំងនោះហើយ ធ្វើឲ្យតារាចម្រៀងមួយចំនួនសុទ្ធតែជាក្លាយជាសេដ្ឋីលានដុល្លាររួចទៅហើយ តើអ្នកទាំងអស់គ្នាមានដឹងទេថា តើតារាចម្រៀងរូបណាដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត? មានទ្រព្យសម្បត្តិប៉ុន្មានដែរ? តើពួកគេមានកម្ពស់ប៉ុន្មានដែរ? តោះអានទាំងអស់គ្នាដូចខាងក្រោមនេះ៖

១៦) តារាចម្រៀងឈ្មោះ លី តាវហ៊ួ (Andy Lau) មានទ្រព្យសម្បត្តិសរុប ១០៥ លានដុល្លារអាមេរិក (កម្ពស់ ១៧៥ cm)

១៥) តារាចម្រៀងឈ្មោះ Jacky Cheung មានទ្រព្យសម្បត្តិសរុប ១៤៥ លានដុល្លារអាមេរិក (កម្ពស់ ១៧៦ cm)

១៤) តារាចម្រៀងឈ្មោះ Miley Cyrus មានទ្រព្យសម្បត្តិសរុប ១៦០ លានដុល្លារអាមេរិក (កម្ពស់ ១៦៥ cm)

១៣) តារាចម្រៀងឈ្មោះ ចាយ ឆូវ (Jay Chou) មានទ្រព្យសម្បត្តិសរុប ១៨៥ លានដុល្លារអាមេរិក (កម្ពស់ ១៧៣ cm)

១២) តារាចម្រៀងឈ្មោះ ព្រីតនី ស្ពៀរ (Britney Spears) មានទ្រព្យសម្បត្តិសរុប ២០០ លានដុល្លារអាមេរិក (កម្ពស់ ១៦៣ cm)

១១) តារាចម្រៀងឈ្មោះ ខាធី ភើរី (Katy Perry) មានទ្រព្យសម្បត្តិសរុប ២១០ លានដុល្លារអាមេរិក (កម្ពស់ ១៧៣ cm)

១០) តារាចម្រៀងឈ្មោះ រីហាណា (Rihanna) មានទ្រព្យសម្បត្តិសរុប ២៣០ លានដុល្លារអាមេរិក (កម្ពស់ ១៧៣ cm)

៨) តារាចម្រៀងឈ្មោះ Aaron Kwok មានទ្រព្យសម្បត្តិសរុប ២៧៥ លានដុល្លារអាមេរិក (កម្ពស់ ១៧២ cm)

៨) តារាចម្រៀងឈ្មោះ ឡេឌី ហ្គាហ្គា (Lady Gaga) មានទ្រព្យសម្បត្តិសរុប ២៧៥ លានដុល្លារអាមេរិក (កម្ពស់ ១៥៥ cm)

៧) តារាចម្រៀងឈ្មោះ ថេលើ ស្វីប (Taylor Swift) មានទ្រព្យសម្បត្តិសរុប ២៨០ លានដុល្លារអាមេរិក (កម្ពស់ ១៨០ cm)

៦) តារាចម្រៀងឈ្មោះ ចាស្ទីនប៊ីប៊ើ (Justin Bieber) មានទ្រព្យសម្បត្តិសរុប ៣០៥ លានដុល្លារអាមេរិក (កម្ពស់ ១៧៥ cm)

៥) តារាចម្រៀងឈ្មោះ ប៊ីយ៉ង់សេ (Beyonce) មានទ្រព្យសម្បត្តិសរុប ៣៥០ លានដុល្លារអាមេរិក (កម្ពស់ ១៦៩ cm)

៤) តារាចម្រៀងឈ្មោះ ចេនីហ្វើ ឡបេស (Jennifer Lopez) មានទ្រព្យសម្បត្តិសរុប ៣៦០ លានដុល្លារអាមេរិក (កម្ពស់ ១៦៤ cm)

៣) តារាចម្រៀងឈ្មោះ ឈិន ឡុង (Jackie Chan) មានទ្រព្យសម្បត្តិសរុប ៣៩៥ លានដុល្លារអាមេរិក (កម្ពស់ ១៧៤ cm)

២) តារាចម្រៀងឈ្មោះ វ៉ីកតូរៀ បេកខាំ (Victoria Beckham) មានទ្រព្យសម្បត្តិសរុប ៤៥០ លានដុល្លារអាមេរិក (កម្ពស់ ១៦៣ cm)

១) តារាចម្រៀងឈ្មោះ ម៉ាដូណា (Madonna) មានទ្រព្យសម្បត្តិសរុប ៥៨០ លានដុល្លារអាមេរិក (កម្ពស់ ១៦៤ cm)

 

បន្តចុចអាននៅទីនេះ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ therichest