តោះ! មកស្វែងយល់លក្ខណៈពិសេស នៃក្បាលរថភ្លើងTramway មកពីម៉ិកស៊ិក

ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅថ្ងៃទី ១៥ ខែមករានេះ បានចុះពិនិត្យក្បាលរថភ្លើង ប្រភេទថ្មី មកពីប្រទេស ម៉ិកស៊ិក ដែលបច្ចុប្បន្ន កំពុងពិនិត្យនូវអនុលោមភាពបច្ចេកទេស ដើម្បីត្រៀមដាក់ដំណើរការនាពេលដ៏ខ្លីខាងមុខនេះ ។

បើយោងតាមមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ក្បាលរថភ្លើងថ្មីនេះអាចផ្ទុកមនុស្សបាន ៥៦នាក់ ដែលមានកៅអីអង្គុយធំទូលាយ បំពាក់ដោយម៉ាស៊ីនត្រជាក់ និង មានបំពាក់ប្រព័ន្ធ Wi-Fi ព្រមទាំងមានទូរទស្សន៍ ១២គ្រឿង ក្នុងមួយទូរថភ្លើង រួមនិងបង្គន់អនា ម័យ ។


ចំពោះលក្ខណៈបច្ចេកទេស ក្បាលរថភ្លើងនេះ បំពាក់ប្រព័ន្ធហ្វ្រាំងចាប់បានលឿន រហ័ស និងរត់ដោយអាចបង្កើនល្បឿនបានលឿន ដល់ ៨០-៩០គម/ម៉ ។ ក្រៅពីនេះ មានទ្វារ និងជណ្តើរចុះដោយស្វ័យប្រវត្តិ និង មានបំពាក់ប្រព័ន្ធគ្រប់គ្រងរំយោល មិនរលាក់ ព្រមទាំងប្រតិបត្តិការ អាចបញ្ជាបានទាំងសងខាង ។


គួររំលឹកថា កាលពីថ្ងៃទី០៩ ខែមករា រថភ្លើងTramway ស៊េរីទំនើប ៣គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញពីប្រទេសម៉ិកស៊ិក បានដឹកមកដល់ប្រទេសកម្ពុជា ។

រថភ្លើងស៊េរីទំនើបនេះ នឹងប្រើប្រាស់សម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើង រាជធានីភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
គួររំលឹកថា ដើម្បីសម្រួលការធ្វើដំណើររបស់អ្នកដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ កាលពីថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា តាម រយៈក្រសួងសាធារណការ និងក្រុមហ៊ុន Royal Railway បានដាក់ឲ្យ ដំណើរការរថភ្លើងធុនស្រាលដឹកអ្នកដំណើរពីស្ថានីយនៅក្នុងសង្កាត់ស្រះចក ចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិ ដែលជា ទូទៅមួយថ្ងៃ រថភ្លើងនេះ រត់បានជាមធ្យម ២០ជើង ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ mytvplus