ពេលឃើញ​រូបថត​របស់​ ​អេន​ជី​ ​និង ​ស្វាមីបែបនេះ មើលទៅពិតជាមានក្តីសុខ

អេន​ជី​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​តារាចម្រៀង​ដែល​មានសំណាង​ព្រោះ​ក្រៅពី​រស់នៅ​ក្នុង​ជីវភាព​ធូរធារ ​និង​ មាន​ជំនួញ​ពេញដៃ​ហើយ នាង​ក៏​មាន​ស្វាមី​ស្រឡាញ់​ថ្នាក់ថ្នម​ផង​ដែរ​ ​ហើយតាមរយៈ​រូបថត​ទាំងនេះ​មាន​មិត្ត​នារី​មិន​តិច​ទេ​ច្រណែន​ចង់​មានសំណាង​ដូចជា​ ​អេន​ជី​ ​។​ ​

ទោះបី​មមាញឹក​នៅក្នុង​ការងារ​ជំនួញ​ក៏​ពិតមែន តែ​ ​អេន​ជី​ ​និង​ ​ស្វាមី​តែង​ចំ​ណាយ​ពេល​ដើរ​លម្ហែ​នៅ​តាម​តំបន់​ទេសចរណ៍​នានា​ ​ដោយ​ថ្មី​ៗ​នេះ​ ​អេន​ជី​ ​ស្វាមី​ និង ​ក្រុម​គ្រួសារ​បាន​នាំគ្នា​ទៅ​លម្ហែនៅ​មាត់សមុទ្រ​យ៉ាង​សប្បាយរីករាយ​ ​។​ ​

តាមរយៈ​រូបថត​ជាច្រើន​សន្លឹក​មើលទៅ​ ​អេន​ជី ​ពិតជា​មាន​សេចក្តី​សុខ ​និង​ ​សុភមង្គល​ជា​ខ្លាំង​ ​។​ ​ក្នុង​នោះ​ក៏​មានការ​លើកឡើង​ថា​ក្រៅពី​ទទួលការ​ស្រ​ឡា​ញ់ពីសំណាក់​ស្វាមីហើយនោះ​ ​តារាស្រី អេន​ជី​ ​ក៏​មានការ​ស្រឡាញ់​ចូលចិត្ត​ពីសំណាក់​ក្រុម​គ្រួសារ​សាច់ថ្លៃ​ផង​ដែរ​ ​ដែលពិតជា​សំណាង​ខ្លាំង​ណាស់​ ​។​

រស់នៅ​ក្នុង​ជីវភាព​ហ៊ឺហា​ក៏​ពិតមែនតែ​ ​អេន​ជី​ ​នៅតែ​មិន​បោះបង់​អាជីព​សិល្បៈ​ ​ដោយ​ថ្មី​ៗកន្លងទៅ​នេះ​តារាចម្រៀង​រូប​នេះ​ទើបបាន​ចេញ​បទចម្រៀង​ថ្មី​ដែល​ជា​ស្នាដៃ​និពន្ធដោយ​ខ្លួន​នាង​ផ្ទាល់​ផង​ដែរ​ ​។​ ​រៀបការ​យូរ​មក​ហើយ តែ​ ​អេន​ជី​ ​នៅតែ​មិនទាន់​មានកូន​ប្រលែង​លេង​នោះ​ទេ​ ​៕​ ​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular