មុននឹងប្រកួតនឹង Pacquiao កីឡាករ Broner បានបោះសំដីថា ​នឹង​……

Adrien Broner ​សន្យា​ថា​នឹង​ផ្ដួល​កីឡាករ​ប្រដាល់​ហ្វីលីពីន Manny Pacquiao ​ឱ្យ​បាន​ក្នុង​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ​នា​ទីក្រុង Las Vegas ​សហរដ្ឋ​អាមេរិក។

កីឡាករ​អាមេរិក​ខាង​លើ​នេះ ​នឹង​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ WBA welterweight world ​ជាមួយ Pacquiao។ ដោយ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា​៖ “ខ្ញុំ​មក​ទី​នេះ​ដើម្បី​ប្រកួត ​ប្រកួត​ដើម្បី​ជ័យជម្នះ​នៅ​លើ​សង្វៀន។ ប៉ុន្តែ​ក្រោយ​ពី​ចប់​ការ​ប្រកួត​គឺ​ជា​រឿង​ផ្សេង។ ខ្ញុំ​នឹង​ផ្ដួល​គាត់ ហើយ​ហៅ​គាត់​មក​ផឹក​ស្រា​និយាយ​គ្នា​លេង”។

ដោយ​ឡែក​សម្រាប់ Pacquiao ​វិញ ​ក៏​បាន​និយាយ​ដែរ​ថា​ខ្លួន​មក​ទី​នេះ​ក៏​ដើម្បី​ឈ្នះ​ដែរ។ មិន​ត្រឹម​តែ​ឈ្នះ​នោះ​ទេ ​គឺ​បញ្ចប់​ដៃ​គូ​ឱ្យ​បាន​មុន​ដល់​ទឹក​ទៀត​ផង។ ​បុរស​ល្បី​ឈ្មោះ​បំផុត​នៅ​អាស៊ី​នេះ ​រំពឹង​ថា​នឹង​យក​ជ័យជម្នះ​នេះ ​ដើម្បី​បំបាត់​រឿង​មិន​ល្អ​ក្នុង​ចិត្ត ​ពោល​គឺ​បំបាត់​ការ​ឈឺ​ចាប់​ដែល​ចាញ់​កីឡាករ​វ័យ​ក្មេង Jeff Horn ​៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cts-sport