ភ្ញាក់ព្រើត! លេច​មុខ Floyd Mayweather ទៅ​គាំទ្រ Juventus បន្ទាប់​ពី​ពួក​គេ…..

អ្នក​ប្រដាល់​អាមេរិក Floyd Mayweather បាន​ចូលរួម​អបអរ​នៅ​ក្រោយ​ទីលាន​ជាមួយ​ក្រុម Juventus បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ AC Milan ១-០ នៅ​អារ៉ាប៊ីសាអ៊ូឌីត​លើក​​ពាន Italian Super Cup។

អ្នក​ប្រដាល់​វ័យ​៤១​ឆ្នាំ​បាន​ថត​រូប​ជាមួយ​នឹង​ពាន រួម​ទាំង​​ក្រុម​កីឡាករ​របស់ Juventus ក្នុង​នោះ​ក៏​មាន Cristiano Ronaldo ដែល​​ផង​ដែរ។ ជោគជ័យ​របស់​ក្លឹប​រហស្សនាម Old Lady កើត​ឡើង​ដោយ​សារ​តែ​​គ្រាប់​បាល់​តែត​របស់ Ronaldo នៅ​នាទី​៦១ បន្ទាប់​ពី​មាន​ការ​បញ្ជូន​ពី Miralem Pjanic។

Floyd ទើប​តែ​កើប​ប្រាក់​បាន​៩​លាន​ដុល្លារ​ថ្មី​ៗ ក្រោយ​យក​ឈ្នះ​កីឡាករ​ជប៉ុន​វ័យ​ក្មេង Tenshin Nasukawa នៅ​ឯក​ទីក្រុង​តូក្យូ ដោយ​ផ្ដួល​ឲ្យ​បោះបង់​ការ​ប្រកួត​ទឹក​១ ក្នុង​ការ​ប្រកួត​មិន​ផ្លូវការ។ Mayweather ក៏​កំពុង​មាន​ការ​ទាក់ទង​អាច​នឹង​ប្រកួត​សងសឹក​​ជាមួយ Manny Pacquiao៕​

 

ដកស្រង់ដោយ លោក ប៊ុត ហេង
ប្រភព៖ sabay