មិនធម្មតា! តូចចិត្តនឹងពាក្យ “ប្រើតែរបស់គេ” យុវជន១ក្រុមបង្កើត App ជួយ…..

បច្ចុប្បន្ន ប្រជាជន​ខ្មែរ​មិន​តិច​ជាង ១​ម៉ឺន​នាក់​ឡើយ ដែល​កំពុង​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​នេះ ហើយ​ចំណូល​វិញ​គឺ​រក​បាន​​យ៉ាង​ហោច​ប្រមាណ​ជា ៣០០ ទៅ ៤០០​ដុល្លារ​ក្នុង​១ខែៗ​ឯណោះ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់ Bajaj Pulsar Cambodia ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​ម៉ូតូ​កង់​របស់​ឥណ្ឌា ធ្លាប់បញ្ជាក់ Sabay​។ ប៉ុន្តែកម្មវិធី​ App ហៅ​តាក់ស៊ី​ ឬ​ម៉ូតូ​កង់​បី​ឥណ្ឌា សឹងតែ​ទាំងអស់​ គឺ​ទិញ​ពី​បរទេស ​ដែល​តម្រូវ​កាត់​ភាគរយ​ខ្ពស់ពី​អ្នក​បើកបរ​។

នេះ​ហេតុ​ផល​មិន​សុខ​ចិត្ត​មួយ ធ្វើ​ឲ្យ​យុវជន​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ព័ត៌មាន​បច្ចេកវិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ រក​វិធី​កម្មវិធី​ហៅ​តាក់ស៊ី​ ឬ​ម៉ូតូ​កង់​បី​ឥណ្ឌា បង្កើត​ក្នុង​ស្រុក មាន​ឈ្មោះថា​ SMARTRIDE ជា App មាន​លក្ខណៈ ស្តង់ដារ​អន្តរជាតិ​ ដែល​ជួយ​បង្កើន​ចំណូល​អ្នក​បើក​បរ​ ហើយ​កាន់​តែ​សំខាន់ គឺ​បង្ហាញ​ទៅ​ទីផ្សារ ថា​អ្នក​ជំនាញ​របស់​កម្ពុជា​ ក៏​មាន​សមត្ថភាព​ផលិត​បច្ចេកវិទ្យា​ដើម្បី​ប្រទេស​កំណើត​របស់​ខ្លួន។

តំណាង​ក្រុម​យុវជន​ លោក​ សុខ បញ្ញា​ វ័យ​ ២៧ឆ្នាំ​ បាន​ឲ្យ​ដឹង​ថា​​ បច្ចុប្បន្ន​លោក​​​ក៏​កំពុង​ជួប​បញ្ហា​ប្រឈម​ផង​ដែរ​។ បញ្ហា​ទី១​ គឺ​ជា​កម្មវិធី​ថ្មី ​ត្រូវការ​អ្នក​បើក​បរ​ ដើម្បី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឆាប់​ស្គាល់​ ​ទី​២ បញ្ហា​ដើម​ទុន​ ពោល​គឺ​​មិន​មាន​ដើម​ទុន​វាល់​លាន​ដុល្លារ​ទៅ​ប្រជែង​ជាមួយ​ក្រុមហ៊ុន​បរទេស​ធំ​ៗ​នោះ​ទេ។​​

​​​​យ៉ាង​ណា​មិញ​ តំណាង​ក្រុម​យុវជន​នេះ ​បាន​បង្ហាញ​គោលដៅ​នា​ពេល​ខាង​មុខ​ លោក​នឹង​បង្កើត​បែប​ផែន​នៃ​សេវា​ដឹក​ជញ្ជូន​ក្នុង​ប្រទេស​ឲ្យ​កាន់តែ​ជឿនលឿន​ និង​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​អន្តរជាតិ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sabay