អស្ចារ្យណាស់! សៀងហៃក្លាយជាទីក្រុងដំបូងគេ ដែលរថយន្តមិនប្រើសាំង

យោងតាមប្រភពពីវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានឱ្យដឹងថា សៀងហៃជាទីក្រុងដំបូងបំផុតមួយនៅលើពិភពលោកដែលបានបញ្ឈប់ទាំងស្រុងរាល់រថយន្តក្រុងប្រើឥន្ធនៈ  ហើយប្តូរមកវិញ​នូវការប្រើប្រាស់រថយន្តក្រុងអគ្គិសនីទាំងអស់។  មិនត្រឹមប៉ុណ្ណោះរដ្ឋាភិបាលចិនក៏ចង់ផ្លាស់ប្តូររថយន្តតាក់ស៊ីទាំងអស់មកប្រើអគ្គិសនីផងដែរ។

សព្វថ្ងៃរថយន្តតាក់ស៊ីអគ្គិសនីមានប្រមាណ៦៥ភាគរយបាននិងកំពុងធ្វើចរាចរណ៍ក្នុងទីក្រុងសៀងហៃ។ ស្របពេលរថយន្តតាក់ស៊ី ៣៥ភាគរយទៀតនៅកំពុងប្រើប្រាស់សាំងនៅឡើយ។

នៅឆ្នាំ២០២០ ខាងមុខនេះ រថយន្តតាក់ស៊ីទាំងអស់ក្នុងក្រុងសៀងហៃ ត្រូវគេរំពឹងថានឹងត្រូវប្តូរមកប្រើថាមពលអគ្គិសនីវិញទាំងអស់ដើម្បីចូលរួមចំណែកការពារដល់បរិស្ថាននៃទីក្រុងរបស់គេ។ទីក្រុងសៀងហៃបានសាងសង់ស្ថានីយសាកភ្លើងសម្រាប់រថយន្តអគ្គិសនីទាំងអស់ដល់ទៅ ៥១០កន្លែង និងមានបង្គោលភ្លើងអគ្គិសនីសរុប ៨០០០ដើម រួចហើយកំពុងបើកដំណើរការពាសពេញទីក្រុងទាំងមូល។

រដ្ឋាភិបាលចិនបានផ្តល់ជំនួយឧបត្ថម្ភនូវទឹកប្រាក់ជាច្រើនទៅដល់ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈ ក្នុងគោលបំណងចង់ជំរុញឲ្យប្រជាជនផ្លាស់ប្តូរចិត្តមកប្រើរថយន្តអគ្គិសនីវិញ និងចង់ពង្រីកទីផ្សារលក់ឡានអគ្គិសនី​ឲ្យកាន់តែធំនៅក្នុងតំបន់អាស៊ី។មូលហេតុចម្បងដែលរដ្ឋាភិបាលចិនចំណាយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើការវិនិយោគក្នុងគម្រោងនេះ ព្រោះចង់ចូលរួមចំណែកការពារបរិស្ថាន និងទប់ស្កាត់ការបំពុលខ្យល់ក្នុងទីក្រុង​  ជាពិសេសផ្សេងបំពុលដែលចេញពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈនេះតែម្តង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload