មិនធម្មតា! លោកយាយកម្ពុជាម្នាក់អាយុ៦៩ឆ្នាំ ទើបទទួលសញ្ញាបត្រថ្មីៗហើ…

លោក​យាយ​ ថានី បច្ចុប្បន្ន​មាន​អាយុ​៦៩​ឆ្នាំ ទើប​តែ​បញ្ចប់​វគ្គ​សិក្សា​អក្ខរកម្ម​នៅ​អង្គការ Cambodian Children’Fun របស់​លោក Scott Neeson។ លោក​យាយ​បាន​សិក្សា​វគ្គ​នេះ​រយៈ​ពេល​៦​ខែ និង​ទើប​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ដែល​ត្រូវ​បាន​ផ្ដល់​កិត្តិយស​យ៉ាង​ខ្ពស់​ខ្ពស់​ពី​​សម្ដេច​រាជបុត្រី​ព្រះអនុជ​ នរោត្ដម អរុណ​រស្មី ជា​អ្នក​ប្រគល់​ឲ្យ​។

លោក​យាយ​ជា​អ្នក​ឧស្សាហ៍​ព្យាយាម តែង​ចង់​ចេះ ចង់​ដឹង​គ្រប់​បែប​យ៉ាង។ ក្រៅ​ពី​រៀន​ជំនាញ​អក្ខរកម្ម​ លោក​យាយ​មាន​ជំនាញ​ផ្សេងៗ​ទៀត​ដូចជា៖ ជាង​កាត់​សក់ អ្នក​ថត​រូប និង​ជា​សិស្ស​ម្នាក់។ ពិសេស​នោះ ក្នុង​ថ្ងៃ​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​វគ្គសិក្សា​នៅ អង្គការ Cambodian Children’Fun លោក​យាយ​មាន​ភារកិច្ច​ជា​អ្នក​ថត​រូប​សម្រាប់​កម្មវិធី​ទាំង​មូល ពិសេស​បាន​ផ្ដិត​រូបភាព សម្ដេច​រាជបុត្រី​ព្រះអនុជ​ នរោត្ដម អរុណ​រស្មី ដែល​ជា​ភ្ញៀវ​ពិសេស​ បាន​យ៉ាង​ល្អ​ទៀត​ផង។

លោក​យាយ​ ថានី មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ព្រៃ​វែង ស្វាមី​លោក​យាយ បាន​ទទួល​មរណភាព​ហើយ ដោយ​សព្វ​ថ្ងៃ​លោក​យាយ មាន​កូន​២​នាក់ ហើយ​រស់​នៅ​ជាមួយ​លោក​យាយ​ម្នាក់ នៅ​ក្នុង​ផ្ទះ​សហគមន៍​ដែល​អង្គការ Cambodian Children’Fun បាន​សង់​ជូន​លោក​យាយ៕ ​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sabay