មិនបង្អង់យូរ! នី រតនា ទើបតែរៀបការភ្លាមឡើងភ្លែភតែម្តង

នី រតនា បានបញ្ចប់ភាពនៅលីវកាលពីថ្ងៃទី ១៨ យ៉ាងអធិកអធមដោយមានការចូលរួមពីសំណាក់ភ្ញៀវទាំងក្នុង និង ក្រៅសិល្បៈដែលសុទ្ធសឹងជាអ្នកមានមុខមាត់នៅក្នុងសង្គម ។ អ្វីដែលចាប់អារម្មណ៍រៀបការភ្លាម នី រតនា បានឡើងឆាកច្រៀងភ្លាមតែម្តង ដែលធ្វើឱ្យពិធីករការិនីបានចំអន់លោកជាច្រើន ។ ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានសម្តែងការលាន់មាត់ដែល នី រតនា ស្រឡាញ់ការងារខ្លាំងបែបនេះ ។

នី រតនា បានបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគំតន្រ្តីតមួយនៅក្នុងខេត្តតាកែវនៅថ្ងៃទី ១៩ ក្រោយពីលោកបានរៀបការមួយថ្ងៃជាមួយកញ្ញាដ៏ស្រស់ស្អាត ហេង សុវណ្ណភក្តិណា ។ ថ្ងៃនោះ នី រតនា បានបង្ហើរបទ​ចម្រៀងជាច្រើនបទដែលមានទាំងបទមនោសញ្ចេតនា និង បទញាក់កន្ត្រាក់អារម្មណ៍ ។ បទដំបូងរបស់លោកគឺបទ «កូនក្រមុំបងគ្រាន់តែជាមនុស្សស្រីធម្មតា» និង «បទចិញ្ចើមស្លុយ» ជាដើម ។

អ្វីដែលចាប់អារម្មណ៍ទោះបីរៀបការហើយ តែ នី រតនា នៅតែទទួលបានសំឡេងគាំទ្រ និង ការលើកទឹកចិត្តពីសំណាក់ហ្វេនៗជាច្រើន។ ក្នុងនោះតារាចម្រៀងដែលមានប្រភពមកពីខេត្តកំពង់ធំរូប​នេះក៏ទទួលបាន​ការចំអែចំអន់ពីសំណាក់ពិធីករការិនីផងដែរ ។ នេះជាលើកដំបូងដែលគេបានឃើញអ្នកសិល្បៈដែលរៀបការភ្លាមឡើងឆាកបែបនេះទេ ។

ពិធិរៀបការរបស់ នី រតនា ត្រូវបានគេចាត់ទុកជាពិធីរៀបការដែលធំជាងគេនៅដើមឆ្នាំ ២០១៩ នេះដោយចំណាយទឹកប្រាក់មិនតិចជាង ១០ ម៉ឺនដុល្លារនោះទេ ។ ពេលនេះ នី រតនា ក៏បានដឹកដៃភរិយាថ្មីថ្មោងដ៏ស្រស់ស្អាតរបស់ខ្លួនចេញទៅក្រេបទឹកឃ្មុំនៅក្រៅប្រទេសយ៉ាងមានក្តីសុខផងដែរ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular