ក្រោយចេញពីហង្សមាសច្រើនខែ ពេលនេះ G-Devith ចេញបទថ្មីលើកដំបូងហើយ (វីដេអូ)

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោក ងួន ចាន់ដេវីត ហៅ G-Devith ហាក់មានការស្ងប់ស្ងាត់មួយរយៈក្រោយការប្រកាសចេញពីហង្សមាស ព្រោះដើម្បីធ្វើជាតារាចម្រៀងឯករាជ្យ អស់រយៈពេលជាច្រើនខែកន្លងមកហើយ។

អ្វីដែលមានការភ្ញាក់ផ្អើលនោះគឺ ថ្មីៗនេះ លោកបានបញ្ចេញបទចម្រៀងថ្មី និងប្លែកពីរាល់ដងព្រោះតែចំណងជើងថា «៤៣» ប៉ុណ្ណោះ ដូច្នោះហើយទើបមានមហាជន ខ្លះក៏បានសួរនាំ និងចង់ដឹងថាតើបទថ្មីនេះនឹងមានការគាំទ្រដូចបទចម្រៀងមុនៗដែរឬយ៉ាងណានោះ។

ជាការពិត ទោះបីជា លោក G-Devith ទើបតែបញ្ចេញចម្រៀងថ្មី ក្រោយពីដើរចេញពីផលិតកម្ម ក៏ពិតមែន តែក៏គេនៅតែសង្កេតឃើញថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្តាយុវយ័ជាច្រើន ដេរនិយមបទសម័យថ្មី។ហើយនឹងរងចាំមើល full MV បទថ្មីនេះ៕

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia