ក្រោយពិប្រកួតឈ្នះបាន ៦០លានដុល្លារ Pacquiao ត្រូវចោរគាស់ផ្ទះនៅ ឡូ….

មានរឿងគួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពេលដែលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានប្រកួតឈ្នះអ្នកប្រដាល់អាមេរិក Adrien Broner។

បើយោងតាមសារព័ត៌មាន ABS-CBN News បានឱ្យដឹងថា តំបន់នៅជុំវិញភូមិគ្រឹះរបស់ Pacquiao ដែលស្ថិតនៅក្នុងរដ្ឋ ឡូស អែនចឺឡេស ត្រូវបានប៉ូលិសធ្វើការបិទបណ្តោះអាសន្ន ក្រោយពីមានការរាយការណ៍ថា មានហេតុការណ៍ចោរលួចគាស់ផ្ទះរបស់កីឡាកររូបនេះ។ ទំនងជាចោររូបនេះ ធ្វើសកម្មភាពអំឡុងពេលដែល Pacquiao រវល់ជាមួយការប្រកួតប្រដាល់ដ៏ធំមួយកន្លងទៅថ្មីៗនេះ។

ទោះបីជាបែបណាក៏ដោយ គេនៅមិនទាន់មានសេចក្តីរាយការណ៍អំពីទ្រព្យសម្បត្តិដែលបានបាត់បង់នៅឡើយទេ។គួរបញ្ជាក់ដែរថា ក្រោយពីការពារខ្សែក្រវ៉ាត់របស់ខ្លួនបានសម្រេច Pacquiao ទទួលបានប្រាក់ថ្លៃខ្លួនប្រមាណ ៦០លានដុល្លារពីការប្រកួតខាងលើ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload