សេចក្តីជូនដំណឹង! កម្ពុជា នឹងចុះត្រជាក់ ចាប់ពីថ្ងៃនេះ រហូតដំណាច់ខែមករា

ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្តីពីការចុះត្រជាក់លើកទី២ នៅកម្ពុជា ដោយបញ្ជាក់ថា ដោយសារឥទ្ធិពលជ្រលងសម្ពាធខ្ពស់ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចុះត្រជាក់ជាថ្មីម្តងទៀត ចាប់ពីថ្ងៃនេះ ដល់ ២៨ ខែមករា ឆ្នាំ២០១៩។

ក្រសួងធនធានទឹកបានបញ្ជាក់ថាបណ្តារខេត្តមួយចំនួនដូចជា តំបន់ជួរភ្នំ និងតំបន់ខ្ពង់រាប ពិសេសជួរភ្នំដងរែក ខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី សីតុណ្ហភាពអប្បបរិមា នឹងធ្លាក់ចុះមកនៅរង្វន់១៧អង្សាសេឯណោះ។

បណ្តាលរាជធានី ខេត្តផ្សេងទៀត សីតុណ្ណភាពអប្បបរមា និងធ្លាក់ចុះមកនៅក្នុងរង្វង់ ២០-២២ អង្សាសេ លើកលែងតែបណ្តាខេត្តតំបន់មាត់សមុទ្រ ដែលសតុណ្ហភាពមិនចុះត្រជាក់ទេប៉ុន្មាននោះទេ។

ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសវីរកងទ័ពដែលឈរជើងនៅតំបន់ជួរភ្នំដងរែក និងនៅខ្ពង់រាបភាគឦសាន ប្រុងប្រយ័ត្នឪ្យបានខ្ពស់េ ចំពោះអាកាសធាតុដែលចុះត្រជាក់នេះ៕

ចង់ជ្រាបច្បាស់សូមមកអានលិខិតខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម