ដល់ក! គ្រួសារមួយបានទិញកាឡាននៅសារិន ប្រទេសថៃដល់ពេលហែកហូប..

បើតាមការនិយាយរៀបរាប់ពីគ្រួសារមួយដែលបានទិញកាឡាននៅសារិន ក្នុងប្រទេសថៃយកមកហូបបានឲ្យដឹងថានេះពិតជារឿងមួយគួរឲ្យភ្ញាក់ផ្អើលមែនទែន និងខ្ពើមរអើមណាស់នៅពេលដែលឃើញហេតុការនេះបានកើតឡើងក្នុងកាឡានបាយដំណើបដាក់សណ្តែក។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកនេះថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០១៩ នៅខេត្តសារិន ទឹកដីប្រទេសថៃ។

បើតាមសេចក្តីរៀបរាប់របស់គ្រួសារដែលបានទិញកាឡានបាយដំណើបមកហូបបានឲ្យដឹងទៀតថា ក្រោយពីបានទិញមកដល់ផ្ទះហើយ ស្រាប់តែនាំគ្នាបក​កាឡានបាយ​ដំណើបនេះហូបស្រាប់តែមានរឿងមួយគួរឲ្យភ្ញាក់ផ្អើល និងខ្ពើមរអើមណាស់។

បន្ទាប់ពីមានហេតុការណ៍កាឡានបាយដំណើបនេះបានបង្កបនូវសត្វល្មួន មើលទៅបងប្អូនប្រជាពលរដ្ឋ ខ្មែរហៅថា ថ្លែនៗ នោះអី។ ពេលនេះវាបាននៅក្នុងកាឡានបាយដំណើប េរៀបបម្រុងនិងទទួលទានឆ្ងុយឆ្ងាញ់ហើយ បែរជាមានរឿងគួរឲ្យខ្ពើមរអើមណាស់ ។

ពេលឃើញហេតុការនេះហើយគ្រួសារនេះបានថតរូប ដើម្បីចែករំលែកដល់បងប្អូនដែលចូលចិត្តញុំកាឡានបាយដំណើបដាក់សណ្តែកនេះឲ្យមានការប្រុងប្រយ័ត្ន នៅពេលទិញមកហូប​នៅពេលក្រោយទៀត។ នេះជាសារចែករំលែកមួយដែលគួរឲ្យមានការរញើតនិងខ្ពើមហើយគ្រប់គ្នាខ្លាចមិនចង់និងទិញញុំទៀតនោះទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmernews