ប្រធានាធិបតីអាមេរិក Abraham Lincoln ត្រូវគេសម្លាប់ខណៈពេលកំពុង …………

លោក Abraham Lincoln កើតនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ១៨០៩ នៅរដ្ឋ Kentucky ប្រទេសអាមេរិក ហើយបានកាន់ដំណែងជាសមាជិកសភានៃរដ្ឋ Illinois ក្នុងកំឡុងឆ្នាំ ១៨៤៧-១៨៤៩ ហើយលោកបានក្លាយជាប្រធានាធិបតីអាមេរិកទី ១៦ នៅថ្ងៃទី ០៤ ខែមិនា ឆ្នាំ១៨៦១ រហូតដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ១៨៦៥ តែគួរឱ្យស្តាយលោកត្រូវបានគេធ្វើឃាតខណៈពេលលោកកំពុងកាន់ដំណែងនៅឡើយ។

(ពីឆ្វេងមកស្តាំ) ប្រធានាធិបតីអាមេរិក Abraham Lincoln និងឃាតក John Wilkes Booth

សូមបញ្ជាក់ថា លោក Abraham Lincoln ត្រូវបានគេធ្វើឃាតនៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ១៨៦៥ ដែលឃាតកបាញ់ត្រូវក្បាលខាងក្រោយ នៅម៉ោង ១០ និង ១៥ នាទី យប់ ខណៈពេលដែលប្រធានាធិបតីរូបនេះកំពុងមើលរឿងឈ្មោះថា “Our American Cousin” ជាមួយនឹងប្រពន្ធរបស់លោក Mary Todd Lincoln និងភ្ញៀវពីរនាក់ផ្សេងទៀត  នៅរោងកុន Ford’s នៃក្រុងវ៉ាស៊ីនតោន ឌីស៊ី។ តាមពិតឃាតកដែល​បាញ់សម្លាប់ប្រធានាធិបតី គឺតារាភាពយន្ត John Wilkes Booth។

ឃាតកបានបាញ់សម្លាប់ Abraham Lincoln ខណៈពេលលោកកំពុងទស្សនារឿង

ក្នុងហេតុការណ៍នោះដែរ មេបញ្ជាការ Henry Rathbone បានព្យាយាមបញ្ឈប់លោក John Wilkes Booth ដើម្បីរំដោះលោក Abraham Lincoln ចេញពីកន្លែងកើតហេតុ ប៉ុន្តែ John Wilkes Booth បានព្យាយាមចាក់ដើមទ្រូងលោក Abraham Lincoln បន្ថែមទៀត ដោយកាំបិតស្នៀត។ បន្ទាប់មក Abraham Lincoln សន្លប់បាត់ស្មារតី ហើយភ្លាមៗនោះត្រូវបានគេដឹកឆ្លងកាត់តាមផ្លូវពីរោងភាពយន្តទៅផ្ទះ Petersen ជាកន្លែងដែលគាត់ស្នាក់នៅ។

ឃាតក និងអាវុធទាំងពីរប្រភេទ ដែលបានសម្លាប់លោក Abraham Lincoln

ក្រោយពីគ្រូពេទ្យត្រួតពិនិត្យទៅលើមុខរបួស ត្រូវបានគេប្រកាសថា លោកមានគ្រោះថ្នាក់ដល់ជីវិត ដោយលោកបានសន្លប់អស់រយៈពេល ៩ ម៉ោង ក្រោយមកទៀតលោកបានស្លាប់នៅថ្ងៃទី ១៥ ខែមេសា នៅម៉ោង ៧ និង ២២ នាទី ព្រឹក។

លោក Abraham Lincoln ត្រូវពិនិត្យដោយគ្រូពេទ្យក្រោយពេលកើតហេតុ

ដោយឡែកសម្រាប់ឃាតក John Wilkes Booth ត្រូវបានទាហានតាមស្វែងរក ហើយបានបាញ់សម្លាប់ដោយពលបាលត្រីឈ្មោះ Boston Corbett នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ១៨៦៥។ ឃាតក John Wilkes Booth ជឿជាក់ថា ការសម្លាប់លោក Abraham Lincoln នឹងអាចផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះគោលនយោបាយរបស់អាមេរិកឆ្ពោះទៅភាគខាងត្បូង។

ពលបាលត្រីឈ្មោះ Boston Corbett ដែលបានបាញសម្លាប់ John Wilkes Booth នៅក្នុងកសិដ្ឋាននេះ

ក្រោយពីបានសម្លាប់ John Wilkes Booth រួច ប៉ូលីសក៏បានសើបអង្កេត និងដឹងពីមេផ្សំគំនិតផ្សេងទៀតក្នុងការសម្លាប់ប្រធានាធិបតីលោក Abraham Lincoln មានដូចជាលោកស្រី Mary Surratt (អតីម្ចាស់ផ្ទះសំណាក់) និង លោក David Herold (អតីតអ្នកលក់ថ្នាំពេទ្យ)។

លោកស្រី Mary Surratt និង លោក David Herold

ទន្ទឹមនឹងនោះដែរ ក៏មានការប៉ុនប៉ងធ្វើឃាតអនុប្រធានាធិបតី Andrew Johnson និងរដ្ឋមន្រ្តីក្រសួងការពារជាតិ​ William H. Seward ដោយឃាតកឈ្មោះ George Atzerodt និង Lewis Powell តែត្រូវបរាជ័យ ដោយបានត្រឹមតែធ្វើឱ្យរបួសស្នាមតិចតួចតែប៉ុណ្ណោះ ពីព្រោះបាញ់មិនចេញគ្រាប់ និងមានការជួយអន្តរាគមន៍ពីគ្រួសាររបស់ William H. Seward។ ឃាតក George Atzerodt និង Lewis Powell ត្រូវបានគេកាត់ទោសព្យួករផងដែរ៕

ការព្យួកលោក Mary Surratt, Lewis Powell, David Herold និង George Atzerodt កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ១៨៦៥

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia