មិនធម្មតា! ប្រធានាធិបតីអាមេរិកដ៏ល្បីល្បាញ Bill Clinton ត្រូវគេលួចធ្វើឃាត ៥លើក តែមិនសម្រេច

កាន់ដំណែងជាមេដឹកនាំប្រទេសមិនមែនជាងាយស្រួលនោះទេ ព្រោះត្រូវមានការទទួលខុសត្រូវខ្ពស់ ខណៈមានសត្រូវចង់លួចធ្វើឃាតក៏មិនតិចនាក់នោះដែរ ដូចនេះហើយ ទើបត្រូវមានកងអង្គរក្សដើម្បីតាមការពារស្ទើរគ្រប់ទីកន្លែង។

កងអង្គរក្សប្រធានាធិបតី លោក Donald Trump ពេលចេញក្រៅកន្លងមក

បើទោះបីមានកងការពារក៏ដោយ តែក៏មានមេដឹកនាំខ្លះត្រូវគេលួចធ្វើឃាតផងដែរ តែក៏មានប្រធានាធិបតីខ្លះត្រូវគេលួចធ្វើឃាតតែមិនបានសម្រេច ព្រោះតែកងអង្គរក្សជួយការពារទាន់ពេលវេលា។ ថ្ងៃនេះ ដែនដីនៃការចែករំលែក​ សូមបង្ហាញប្រធានាធិបតីអាមេរិក១រូបដែលគេប៉ុនប៉ងលួចធ្វើឃាតខណៈពេលកំពុងកាន់ដំណែង និងចប់ដំណែងទៅហើយក្តី។

ប្រធានាធិបតីអាមេរិក Bill Clinton កើតនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ១៩៤៦ នៅក្នុងរដ្ឋ Arkansas ប្រទេសអាមេរិក ហើយលោកបានកាន់ដំណែងជាប្រធានាធិបតីអាមេរិកទី៤២ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០០១ ហើយលោកធ្លាប់ធ្វើជាអភិបាលរដ្ឋ Arkansas។ លោកបានរៀបការជាមួយលោកស្រី Hillary Rodham កាលពីឆ្នាំ១៩៧៥។

សូមបញ្ជាក់ផងដែរថា លោក Bill Clinton ត្រូវបានគេប៉ុនប៉ងលួចធ្វើឃាតជាច្រើនលើកច្រើនសារ ដែលមានដូចខាងក្រោមនេះ៖

១) លើកទី១

  • កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ១៩៩៤ លោក Ronald Gene Barbour ដែលជាអតីមន្រ្តីកងទ័ពចូលនិវត្ត៍ និងជាអ្នកនិពន្ធក្រៅក្របខណ្ឌ បានរៀបគម្រោងសម្លាប់ប្រធានាធិបតីអាមេរិក Bill Clinton ខណៈប្រធានាធិបតីរូបនេះកំពុងដើរហាត់ប្រាណ តែត្រូវបរាជ័យពីផែនការនេះ។ ១សប្តាហ៍ក្រោយមក លោក Ronald Gene Barbour ត្រឡប់ទៅរដ្ឋ Florida វិញ ត្រូវគេចាប់ខ្លួន ដោយពេលនោះលោកគ្មានកាំភ្លើងក្នុងដៃឡើយ ខណៈលោក​ Bill Clinton ទៅទស្សនកិច្ចសិក្សានៅប្រទេសរុស្ស៊ី។ លោក Ronald Gene Barbour ត្រូវបានគេកាត់ទោសឱ្យជាប់គុក ៥ឆ្នាំ ហើយដោះលែងវិញនៅឆ្នាំ១៩៩៨។

២) លើកទី២

យន្តហោះម៉ាក Cessna ឆ្ពោះទៅបុកសេតវិមាន តែសំណាងអាក្រក់យន្តហោះនោះបានបុកនឹងដើមឈើទៅវិញ

  • កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ១៩៩៤ លោក Frank Eugene Corder  បានជិះយន្តហោះម៉ាក Cessna ឆ្ពោះទៅបុកសេតវិមាន តែសំណាងអាក្រក់យន្តហោះនោះបានបុកនឹងដើមឈើទៅវិញ។ បើតាមរបាយការណ៍រាយការណ៍មកថា លោក Frank Eugene Corder ស្រវឹងជោគជាំខ្លាំង ហើយព្យាយាមបុកសេតវិមាន។ លោក Frank Eugene Corder ត្រូវស្លាប់ពីគ្រោះថ្នាក់នោះ ខណៈថ្ងៃហេតុការណ៍នោះ មិនមានប្រធានាធិបតី និងក្រុមគ្រួសារមិននៅផ្ទះនោះទេ។

៣) លើកទី៣

លោក Francisco Martin Duran ត្រូវានប៉ូលីសចាប់បាន​ ក្រោយពីបាញ់រះរួចមក

  • កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ១៩៩៤ លោក Francisco Martin Duran បានបាញ់រះចំនួន ២៩គ្រាប់ ពីក្រៅរបងនៃភាគខាងជើងសេតវិមាន ខណៈខ្លួនគិតថា ប្រធានាធិបតីអាមេរិក Bill Clinton ឈរនៅក្នុងចំណោមបុរសជាច្រើននៅសេតវិមាន។ ភ្លាមនោះ អ្នកទេសចរបីនាក់គឺ Harry Rakosky, Ken Davis និង Robert Haines បានចាប់បោកលោក Francisco Martin Duran ឱ្យដួលនៅលើដីតែម្តង។ ដោយមើលឃើញពីទោសកំហុសនៃការសម្លាប់ប្រធានាធិបតី លោក Francisco Martin Duran ត្រូវបានគេកាត់ទោសឱ្យជាប់គុក ៤០ឆ្នាំឯណោះ។

៤) លើកទី៤

ប្រធានាធិបតីអាមេរិក Bill Clinton ក្នុងកិច្ចប្រជុំសហប្រតិបត្តិការអាស៊ីប៉ាស៊ីភិក នៅទីក្រុងម៉ានីល កាលពីឆ្នាំ១៩៩៦

  • កាលពីឆ្នាំ១៩៩៦ កំឡុងទស្សនកិច្ចសិក្សាពីវេទិការ សហប្រតិបត្តិការអាស៊ីប៉ាស៊ីភិក នៅទីក្រុងម៉ានីល, ក្បួនដង្ហែតាមផ្លូវរបស់លោក Bill Clinton បានឆ្លងកាត់ស្ពានមួយ។ មន្ត្រីសម្ងាត់ បានស្ទាក់ចាប់សារ ហើយបានរកឃើញគ្រាប់បែកមួយនៅខាងក្រោមស្ពាន ដើម្បីប៉ុនប៉ងបំផ្ទុះគ្រាប់បែកសម្លាប់ប្រធានាធិបតីអាមេរិក ភ្លាមនោះលោក Lewis Merletti ដែលជានាយកភ្នាក់ងារសម្ងាត់បានបញ្ជាឱ្យប្តូរទីតាំងធ្វើដំណើរវិញ។ ភ្នាក់ងារស៊ើបអង្កេតអាមេរិក បានរាយការណ៍មកថា មេគំនិតនៃការដាក់គ្រាប់បែកនោះគឺជាភេរវករអារ៉ាប់ ដែលកំពុងរស់នៅអាហ្គានីស្ថានដោយមានឈ្មោះថា Osama bin Laden។

៥) លើកទី៥

កញ្ចប់គ្រាប់បែកដែលផ្ញើទៅកាន់មន្ត្រីធំៗរបស់អាមេរិក រួមទាំងប្រធានាធិបតីអាមេរិក Bill Clinton

  • កាលពីខែតុលា ឆ្នាំ២០១៨ កញ្ចប់គ្រាប់បែកបំពង់ បានផ្ញើទៅដល់ភរិយាលោក Bill Clinton គឺលោកស្រី Hillary Clinton និងផ្ញើទៅផ្ទះរបស់គ្រួសាររបស់ប្រធានាធិបតីរូបនេះ នៅ Chappaqua ទីក្រុងញូយ៉ក តែត្រូវបានស្ទាក់ចាប់ដោយភ្នាក់ងារសំងាត់។ ក្នុងសប្តាហ៍តែមួយនោះដែរ មេដឹកនាំបក្សប្រជាធិបតីផ្សេងៗទៀត ក៏ទទួលបានអ៊ីម៉ែលបន្តទៀតដែរ ពីការប៉ុនប៉ងធ្វើឃាតនោះ រួមបញ្ចូលទាំងប្រធានាធិបតីលោក Barack Obama និង Bill Clinton ខណៈប្រធានាធិបតីទាំងពីររូបនេះនៅ Chappaqua តែកញ្ចប់គ្រាប់បែកត្រូវបានភ្នាក់ងារសំងាត់ចាប់បានទាន់ពេល រីឯពេលនោះលោកស្រី Hillary Clinton នៅរដ្ឋ Florida ដើម្បីផ្សព្វផ្សាយពីយុទ្ធនាការណ៍ឃោសនាបោះឆ្នោតរបស់លោកស្រី។ បើតាមការពិនិត្យម្រាមដៃរបស់ DNA បានបង្ហាញថា កញ្ចប់គ្រាប់បែកត្រូវបានបញ្ជូនពីអ្នករស់នៅរដ្ឋ Florida ដែលមានឈ្មោះថា Cesar Sayoc ហើយលោកត្រូវបានចាប់ខ្លួនបន្ទាប់ពី២ថ្ងៃក្រោយមក។

ប្រធានាធិបតីអាមេរិក ៥រូប

 

ប្រែសម្រួលដោយ៖ លោក ប៊ុត ហេង

ប្រភព៖ wikipedia