ក្រោយពីប្អូនស្រីសំណព្វស្លាប់ថ្មីៗនេះ ខេមរៈ សិរីមន្ត បង្ហោះសារថា ………

តារាចម្រៀង ខេមរៈ ស្រីពៅ បានបាត់មុខពីពិភពសិល្បៈយូរណាស់មកហើយ ដោយធ្វើឱ្យមហាជនចង់ដឹងពីសុខទុក្ខនាង ជាពិសេសហ្វេនកញ្ញាចង់ឱ្យនាងត្រឡប់មកចូលសិល្បៈវិញយ៉ាងអន្ទះសារខ្លាំង។

រឿងដ៏គួរឱ្យសោកសង្រេងដែលតារាចម្រៀងខ្មែរខ្មៅស្រអែម ខេមរៈ ស្រីពៅ ទទួលមរណភាពកាលពីពេលថ្មីៗនេះ នៅប្រទេសឥណ្ឌា ដោយជំងឺសួត និងក្រលៀន​ធ្ងន់ធ្ងរយៈពេលយូរណាស់មកហើយ។

ក្រោយពីប្អូនស្រីទទួលមរណភាពភ្លាមៗនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ដែលជាបងបង្កើតមានការតក់ស្លុត និងសោកស្តាយនូវប្អូនស្រីសំណព្វស្មើកែវភ្នែកដែលលាចាកលោកទៅដោយគ្មានស្រណោះ។ បើតាមបណ្តាញសង្គមហ្វេសប៊ុក កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហោះសារថា “ប្អូនស្រីដ៏កំសត់របស់បងប្អូនបានទៅដល់សុគតិភពហើយទទួលមរណ:ភាពម៉ោង1រសៀលនៅប្រទេសឥណ្ឌា តាំងពីឈឺរហូតទទួលមរណ:ភាពមានរយ:ពេល4ឆ្នាំហើយ”។

សារបង្ហោះរបស់កំពូលតារាចម្រៀង ខេមរៈ​ សិរីមន្ត

ជាមួយនឹងដឹងពីមរណភាពរបស់តារាចម្រៀងរូបនេះ មហាជនមានការតក់ស្លុត និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះរូបនាង ហើយជូនពរឱ្យនាងទៅកាន់សុគតិភព ហើយកើតជាតិក្រោយ កុំឱ្យអាយុខ្លីដូចជាតិនេះ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង