តារាចម្រៀងជាច្រើនឌួង បានសម្ដែងអារម្មណ៍យ៉ាងក្រៀមក្រំ ក្រោយពីទទួល….

មរណភាព​របស់​​តារាចម្រៀង ខេមរៈ ស្រី​ពៅ ដែលជា​ប្អូនស្រី​បង្កើត​របស់​តារាចម្រៀង​ដ៏​ល្បី​លោក ខេមរៈ សិរីមន្ត នៅ​រសៀល​ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នេះ កំពុងតែ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល និង សោកស្ដាយ​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន​ដែល​ធ្លាប់តែ​ស្ដាប់ ក៏ដូចជា​តែងតែ​គាំទ្រ​រូបនាង​កន្លងមក ។​

ក្រៅពី​ភាព​សោកស្ដាយ​របស់​បណ្ដា​ទស្សនិកជន​ជាច្រើន​ទៅលើ​មរណភាព​របស់​អតីត​តារាចម្រៀង ខេមរៈ ស្រី​ពៅ ក្នុង​នោះគេ​សង្កេតឃើញ​មាន​អ្នកសិល្បៈ​ជាច្រើន​ដួង​ដែល​ធ្លាប់​ជិតស្និទ្ធ និង ស្គាល់គ្នា​ជាមួយ​នាង បាននាំគ្នា​សម្ដែង​ក្ដី​រន្ធត់​ក្រៀមក្រំ​មិន​អស់ចិត្ត​តាមរយៈ​បណ្ដាញ​សង្គម ដែល​ពួកគេ​ម្នាក់​បានបង្ហាញ​ពី​ភាព​អា​ឡះ​អាល័យ​សោកស្ដាយ​ចំពោះ​ការទទួល​មរណភាពរ​បស់​អតីត​តារាចម្រៀង​ស្រី​ខាងលើ​យ៉ាងខ្លាំង ។​

ជាការ​ពិត មិត្តភក្ដិ​ក្នុង​ចង្កោម​សិល្បៈ​ដែល​ធ្លាប់​រួម​ផលិតកម្ម និង ក្រៅ​ផលិតកម្ម ទាំង​អ្នកសិល្បៈ​រៀមច្បង សុទ្ធតែ​នាំគ្នា​បង្ហាញ​ភាព​សោកស្ដាយ និង រំលែក​ទុក្ខ​ដល់​ក្រៀមក្រំ​ដល់​ក្រុមគ្រួសារ​តារាចម្រៀង ខេមរៈ សិរីមន្ត ព្រោងព្រាត ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular