ពុទ្ធោ! បុរសម្នាក់បានស្លាប់ ព្រោះតែគាត់បានផឹកទឹកកាត់ច្រេះ​​ច្រឡំ​ ដប​ទឹកសុទ្ធ

បុរសម្នាក់បានស្លាប់ ព្រោះតែគាត់បានផឹកទឹកកាត់ច្រេះ​​ច្រឡំ​ដប​ទឹកសុទ្ធ ហេតុនេះសូមបងប្អូនមានការប្រុងប្រយ័ត្ន ជៀសវាងនូវការភ័ន្តច្រឡំដូច្នេះ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិត ។

ករណីបុរសម្នាក់​ផឹកទឹក​កាត់​ច្រេះ ច្រឡំថាជាទឹកសុទ្ធ​​នេះបានកើតឡើងនៅ​ថ្ងៃ​ទី ​២៥ ​ ខែមករា​ ឆ្នាំ ២០១៩​ វេលា​ម៉ោង​ ១០​ និង ​៣០​នាទី​ព្រឹក​ នៅ​ចំណុច​ផ្ទះ​លេខ ​៧៧​ ផ្លូវ ​១៣០​ កែង​ ១៥​ សង្កាត់​ផ្សារ​ចាស់​ ខណ្ឌ ដូនពេញ ​។

​ជន​រង​គ្រោះ​មានឈ្មោះ​ អៀង​ សុ​ខាន់​ ភេទ​ប្រុស​ អាយុ​ ៥៣​ ឆ្នាំ​ ស្នាក់​នៅ​ ផ្ទះ​លេខ ​២៥៤​ ភូមិ​ព្រែក​ឫស្សី​ សង្កាត់ ​ព្រែក​ឫស្សី​ ក្រុង ​តា​ខ្មៅ​ ខេត្ត កណ្តាល​ ។​ ​

ក្រោយ​ពី​ទទួលបាន​ព័ត៌មានដ៏ភ្ញាក់ផ្អើលមួយនេះ​ មាន​មនុស្ស​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ព្រះ​កេ​តុ​មាលា​មក​ កម្លាំង​របស់​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ​ បាន​ចុះ​ទៅ​ពិនិត្យ​ និង ​សន្និដ្ឋាន​ថា​ ការ​ស្លាប់​នេះ​បណ្តាល​មក​ពី​គាំងបេះដូង​ នៅ​ចំណុច​ ផ្ទះ​លេខ​៧៧​ ផ្លូវ​១៣០​ កែង​១៥​ សង្កាត់​ផ្សារ​ចាស់​ ខណ្ឌដូនពេញ ​៕

 

ដោយ៖ លោក ប៊ុត ហេង