ប្រពៃណាស់! កញ្ញា សុខ ពិសី គ្រងឈុតរបំាបុរាណខ្មែរ ក្នុងការថត MV

កំពូលតារាចម្រៀងស្រីជួរមុខប្រចំាផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ជាដែលមានទឹមដមសំឡេងច្រៀងបាន​យ៉ាងពីរោះក្រអួនក្រអៅ ព្រមទំាងមានរូបរាងស្រស់​ស្អាតជាថែមទៀត។

ធ្លាប់តែឃើញ កញ្ញាស្លៀកសំលៀកបំពាក់បែបសម័យ តែពេលនេះមានការបង្ហោះ​ចែកចាយនៅលើបណ្តាញសង្គមជាច្រើន ​នូវរូបថតរបស់កញ្ញាជាមួយនិង ឈុត​របំាងបុរាណខ្មែរ។

រូបថតនេះបានធ្វើអោយមហាជន ហើយកោតសរសើរមិនដាច់ពីមាត់មួយទៅមាត់មួយ ពីការគ្រងឈុតរបំាងបុរាណខ្មែរព្រោះជាចំណែកមួយដែល ចូលរួមលើស្ទួយ​មរតដូចតាឲ្យ​មហាជនមួយផងដែរ។

ក្រោយមកបានដឹងថាការគ្រងឈុតរបំាងបុរាណខ្មែររបស់កំពូលតារាចម្រៀង សុខ ពិសីគឺក្នុងការសម្តែងMV របស់ផលិត​កម្ម​សាន់​ដេ​ គឺ​បទ​ “ចិត្ត​ចង់​មាន​ស្នេហ៍​”បានឃើញថា តារាស្រីរូបនេះ គឺនាងបានជ្រើសរើសយក សម្លៀក​បំពាក់​ប្រពៃ​ណី​ខ្មែរ​យើង​ មកថតសម្ដែងក្នុងចម្រៀងថ្មីរបស់ខ្លួន នេះគឺជាចំណីរអារម្មណ៏ប្លែកមួយសម្រាប់នាង ៕

ហើយបន្ថែមពីនេះទៅទៀតនោះ ផេកហ្វេសបុកកញ្ញា សុខ ពិសី បានសរសេររៀបរាប់ ថា៖

«ទោះបីនាងខ្ញុំជាតារាចម្រៀងបែបសម័យប៉ុន្តែនាងខ្ញុំមានឈាមជ័រជាកូនខ្មែរមួយរូបសូមប្រកាន់គោលជំហរយ៉ាងមុតមាំថែរក្សានិងលើកតំកើនមរតកដូនតាយើង»

 

អត្ថបទដោយ៖ លោក ប៊ុត ហេង