សូមប្រុងប្រយ័ត្ន! អ្នកដែលនិយមពាក់ Contact Len ម្នាក់ បាននិយាយថា …..

សូមប្រុងប្រយ័ត្ននិងការដាក់ Contact Len  វាពិតជារឿងមួយដែលដែលមានការភ្ញាក់ផ្អើល ហើយក៏ជារឿងមួយដែលដែលមហាជនទាំង​អស់យករឿងមួយនេះ​ជាគំរូមិនផងដែរ។

កាលពីពេលកន្លងទៅនេះគណនេយ្យហ្វេសបុកមួយឈ្មោះថា Cino Kimchi បានចែករំលែករឿងមួយ សម្រាប់ឲ្យមិត្តភ័ក្រ្ត ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកមានការប្រុងប្រយ័ត្ន ជាពិសេសអ្នកនិយមពាក់Len កញ្ញាបានចែករំលែករឿងរ៉ាវយ៉ាងដូច្នេះថា ៖


“សូមចែករំលែចំពោះអ្នកចូលចិត្តពាក់ contact lens ទាំងឡាយដែលចង់ស្អាតឆើតឆាយ ដោយមិនបានគិតពីលទ្ធផល សម័យគីមីជឿនលឿន អ្នកគ្រប់គ្នាដឹងច្បាស់ណាស់ ទាំងរបស់ញាំ និងសំភារ:ប្រើប្រាស់ ទោះជារបស់ថ្លៃក៏មិនប្រាកដថាសុវត្ថិភាពចំពោះសុខភាពដែរ។

កែវភ្នែកធម្មជាតិរបស់យើងមិនមានលក់នៅទីផ្សារទេ ទោះមានលុយក្រាលពេញដីក៏មិនអាចទិញគ្រប់យ៉ាងអោយត្រឡប់មកដូចដើមដែរ បើស្រលាញ់កែវភ្នែក ចង់មើលឃើញមនុស្សដែលយើងស្រលាញ់បានយូរ សូមឈប់ប្រើប្រាស់ contact lens ទៅ បើមិនចាំបាច់ ពិសេសមនុស្សស្រីដែលចូលចិត្តmake up តែងពាក់វាពេលមានកម្មវិធីម្ដងៗ វាមិនស្អាតអស្ចារ្យអីត្រឹមពាក់បន្ថែម contact lens នឹងទេ ហេតុអីត្រូវយកកែវភ្នែកដ៏ល្អរបស់យើងដូរជាមួយនឹងភាពឆើយឆាយ ល្អបានតែមួយភ្លែត ហើយបានមកវិញគឺភាពពិការមើលអ្វីលែងឃើញដូនគ្នា សួរថាពិបាកទេ? បើងងឹតភ្នែក មើលលែងឃើញពិភពលោកនេះ តើអ្នកនឹងធ្វើយ៉ាងណា? ឬ ត្រូវអោយគេដឹកដៃពេញមួយជីវិត?

ជាក់ស្ដែងដូចរូបខាងក្រោម ប្អូនរបស់ខ្ញុំ គាត់ចូលចិត្តពាក់
contact lens ពេលmake up ទៅកម្មវិធីណាស់ រាល់ដងមិនអីនោះទេ តែថ្ងៃនេះជួបហើយ គាត់កំពង់រលាកភ្នែកកំរឹតធ្ងន់ដែល បណ្ដាលមកពីពាក់ contact lens ត្រឹមត្រឹមតែ 2-3h បន្ទាប់ពីគាត់បានដោះចេញ ពេលមកកម្មវិធីវិញពេលយប់ លុះព្រឹកចាប់ផ្ដើមធ្វើទុក្ខខ្លាំង រហូតកម្រើកភ្នែកលែងបាន មើលអីក៏មិនឃើញ 😢

មកដល់ពេលនេះ គាត់ទទួលបានការព្យាបាលរួចហើយ តែនៅមិនទាន់ដឹងលទ្ធផលយ៉ាងណានោះទេ 😢

 

អត្ថបទដោយ៖ លោក ប៊ុត ហេង