អបអរសាទរ! អ្នកនាង នៅ សូនីតា កំពុងមានផ្ទៃពោះ កូនប្រុស

ប្រហែលជាប្រិយមិត្តនិងមហាជនទាំងអស់ប្រាកដជាបានជ្រាបរួចខ្លះៗមកហើយថាតារាសម្តែងស្រី នៅ សូនីតា ដែលត្រូវគេ សង្ស័យថា នាងមានផ្ទៃពោះ ជាមួយនឹងលោក ទិត្យ ថាវរិទ្ធ ប្រមាណ​២ខែមកហើយ។

ដោយក្នុងនោះ មិនទាន់មានភស្តុតាងច្បាស់លាស់នោះទេ គ្រាន់តែជាការគិត របស់មហាជនតែប៉ុណ្ណោះ។

តែយ៉ាងណាមិញនាពេលថ្មីនេះ ចម្ងល់នេះត្រូវបាបបង្ហាញយ៉ាងច្បាស់ដោយ នាងបានបង្ហោះនូវរូបថត កូនជ្រូកមាស និងសរសេរថា៖«កូនជ្រូកមាស ចំរ៉ុងចំរើន ខ្ញុំហ្នឹងហើយ »។

ហើយគេបានឃើញ នាងក៏បានតបជាមួយនឹង ខមមិន ជាមួយនឹងមិត្ត ដោយប្រាប់ថា កូនដំបូងរបស់នាង ជាកូនប្រុស។

ជាពិសេស បច្ចុប្បន្ន នាងក៏ចូលចិត្តស្លៀកឈុតរលុងជាងមុនផងដែរ ហើយក៏ឧស្សាហ៍នៅផ្ទះជាងមុនដោយមិនទទួលការងារសិល្បៈ ច្រើនដូចមុន៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង