ភ្ញាក់ផ្អើល! បើកបរសុខៗ ស្រាប់តែឆ្លង​ចរន្ត​ភ្លើង ឆាបឆេះយ៉ាងសន្ឋោរសន្ឋៅ

កាលពីម្សិលមិញនេះ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មានករណី​អគ្គិភ័យ ឆាបឆេះរថយន្ត​ម៉ាក​កូរ៉ូឡា ​ នៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ តំបន់​វាល​ថ្មដា ស្ថិត​ភូមិ​តង​កា​ម៉ា​ល ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី តែពុំ​បណ្តាល​ឲ្យ​គ្រោះថ្នាក់ដល់​មនុស្ស​ឡើយ។

រថយន្ត​កូរ៉ូឡា១គ្រឿង ខណៈ​កំពុងតែបើកបរសុខៗ ក៏ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង បណ្តាល​ឲ្យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅសល់តែ​គ្រោង​ដែកតែប៉ុណ្ណោះ ។


ភ្លាមៗនោះ កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ បាន​បញ្ជា​រថយន្ត​អគ្គិភ័យ ចុះជួយ​ពន្លត់ រថយន្ត​ម៉ា​កកូ​រូ​ឡា​ដែល ឆ្លង​ចរន្ត​ភ្លើង ឆាបឆេះ​តាម​ដងផ្លូវ និង​រាល​ឆេះ​ព្រៃ​ចំការ បងប្អូន​ប្រជាពលរដ្ឋ ដែលប្រើប្រាស់​ទឹក​អស់​ចំនួន៨០០០លីត្រក្នុងកើតហេតុមួយនេះ ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង