ជូនពរឲ្យឆាប់ជាណា! ពេលនេះតារាកំប្លែង នីឡា កំពុងមានជំងឺ គ្រុនឈាម

ផលិតករដ៏មានប្រជាប្រិយភាព លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ដែលមានប្រិយមិត្ត ស្គាល់ថាជាអ្នកដឹកនាំសម្ដែង រឿងកំប្លែងមានការគាំទ្រយ៉ាងខ្លាំង។

តែកាលពីម្សិលមិញនេះ លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បានបង្ហាញទឹកមុខក្រៀមក្រំ ដោយក្តីព្រួយបារម្ភខ្លាំង និងបង្ហោះរូបភាព​នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់ខ្លួនទាក់ទងនឹងស្ថានភាពជំងឺ របស់កូនលោក កញ្ញា នី ឡា និងភ្ជាប់ជាមួយសារ ថា៖

«សូមឆាប់ជាណាកូនស្រីប៉ា! »ធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ពេលឃើញ នាង គេងនៅលើគ្រែ បែបនេះ ។

ជាមួយគ្នានោះផងដែរមានអ្នកគាំទ្រជាច្រើនបានសួរចង់ដឹង ពីស្ថានភាពជំងឺ របស់តារាកំប្លែងន នីឡា ហើយភ្លាមៗនោះលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ បានតបទៅវិញថា៖ «កញ្ញា នីឡា មានជំងឺគ្រុនឈាម »៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង