នោះថាមែនៗ! កូរ៉េខាងជើង​​​មិនអាច​បោះបង់ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​​ខ្លួន

យោងតាម​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​របស់​អា​មេ​រិកបានឱ្យដឹងថា​ កូរ៉េខាងជើង​​ទំនងជា​មិនអាច​បោះបង់ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទាំងស្រុង​នោះឡើយ​ បើទោះជា​មាន​ក្តីសង្ឃឹម​ទៅលើ​រដ្ឋបាល​លោក Trump ក៏ដោយ​។​

ដោយឡែក​បើតាម The Worldwide Threat Assessment របាយការណ៍​វាយតម្លៃពី​ការគំរាមកំហែង​នៅ​ទូទាំង​ពិភពលោក​ ក៏បាន​បង្ហាញ​ដែរ​ថា ​ប្រទេស​អ៊ីរ៉ង់​ទំនងជា​មិនផលិត​អាវុធ​នុយក្លេអ៊ែរ​នោះទេ ​ប៉ុន្តែ​ការគំរាមកំហែង​តាម​អ៊ីនធឺណិត​ពី​ប្រទេស​ចិន​ និង ​រុស្ស៊ី​គឺជា​កង្វល់​ដែល​កំពុង​កើតមានឡើង​។​

កូរ៉េខាងជើង​នៅតែ “​មិនអាច​បោះបង់ចោល​” ស្តុក​អាវុធ​របស់ខ្លួន​ និង ​សម្ភារ​ផលិត​នោះឡើយ ​នៅពេល​ខ្លួន​កំពុង​ព្យាយាម​ចរចា​នូវ “​ជំហាន​ថ្មី​នៃ​ការដក​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​អា​មេ​រិកគឺ​ដើម្បី​ទទួល​សម្បទាន​ផ្សេងៗ​តែប៉ុណ្ណោះ​។ នេះ​ត្រូវបាន​គេ​មើលឃើញថា ​ការរក្សា​ទុក​នូវ​អាវុធ​នុយក្លេអ៊ែរ​គឺជា​ចំណុច​រស់​ដ៏សំខាន់​របស់​កូរ៉េខាងជើង​៕

 

ដកស្រង់ដោយ៖​លោក​ប៊ុត ហេង

ប្រភព៖ popular