ចង់ដាច់ផ្ងារ! ទៅចូលរួមពិធីមង្គលការមិត្ដភក្តិ ចង់ដៃតាម ABA បានស្ទាវ

ជាធម្មតាពិធីកាត់ផ្លែឈើ និងពិសារភោជនីអាហារ ក្នុងពិធីមង្គលការ ដែលមានការរៀបចំឡើង នៅភោជនីយដ្ឋាន ឬគេហដ្ឋានខាងស្រី ហើយជាកិច្ចបញ្ចប់កម្មវិធីដែលមានគូស្វាមីភរិយាថ្មី ឱពុកម្ដាយខាងប្រុស ខាងស្រីស្វាគមន៏នៅខាងមុខរោង ព្រមទាំងមានកន្លែងក្នុងរោងមង្គលការ ដើម្បីចាំទទួលចំនងដៃ ពីភ្ញៀវដែលបានអញ្ជើញចូលរួមផងដែរ។

ហើយនាពេលថ្មីៗនេះផងដែរមាន គណនេយ្យហ្វេសប៊ុកឈ្មោះថា Leangchea Gouv បានអញ្ជើញចូលរួមពិធីមង្គលការ មិត្ដភក្ដិរបស់ខ្លួន ដោយបានបង្ហោះថែមទាំងសរសេរខ្លឺមសារថា៖

”សួស្ដី មិនមែនខ្ញុំ មិនចង់ចងដៃទេ តែដើម្បីជៀសវាងស្រវឹងភ្លេច ខ្ញុំបានបាញ់លុយអោយកូនកម្លោះ តាម ABA រួចហើយ។ សូមកុំភ្លេចទារលុយពីគាត់ ៣៥ដុល្លារផង ក្រែងគាត់មានគំនិតសុីដាច់។” គាត់ក៏បានបន្ដទៀតថា៖”បុគ្គលជោកជ័យ គេស៊ីកាចងដៃរបៀបនេះ កូនក្រមុំកុំភ្លេចទារលុយពីកូនកំលោះផង ចងដៃតាមABAបានស្ទាវ”៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង