ត្រឡប់​មក Honeymoon ជាមួយភរិយាពេលនេះ នី រតនា ឃ្លាតឆ្ងាយពីភរិយា…..

បន្ទាប់ពី​ត្រឡប់​មកពី Honeymoon នៅ​ទឹកដី​ដ៏​ស្រស់ស្អាតម៉ា​ឌី​វ វិញ នី រតនា ចាប់ផ្តើម​ពង្រឹង​ការងារ​ឡើងវិញ ជាក់ស្តែង​លោក​ត្រូវ​ចេញ​សម្តែង​តាម​ខេត្ត ក្រុង​នានា​មិនដែល​ខាន ដោយឡែក​នៅ​ថ្ងៃទី ០១ ខែ កុ​ម្ភៈ ឆ្នាំ ២០១៩ នេះ លោក​ត្រៀមខ្លួន​ឡើង​យន្តហោះ​ដើម្បី​ចេញទៅ​សម្តែង​នៅ​ប្រទេសកូរ៉េផងដែរ ដោយ​គ្មាន​វត្តមាន​ភរិយា​របស់ខ្លួន​រួមជាមួយ​ឡើយ ។

បើតាម​គម្រោង នី រតនា ត្រូវ​សម្តែង​នៅ​ប្រទេស​កូរ៉េ ជាង​មួយ​សប្តាហ៍​ជាមួយ​សិល្បករ​សិល្បការី​នី​ជាច្រើន​ទៀត​ដែល​ត្រៀមខ្លួន​នឹង​ចេញដំណើរ​រួមគ្នា​នៅ​ថ្ងៃស្អែក​នេះ ។

ការត្រៀមខ្លួន​ចេញទៅ​សម្តែង​នៅ​ប្រទេសកូរ៉េរបស់ នី រតនា ពុំមាន​វត្តមាន​របស់​ភរិយា​លោក​រួមជាមួយ​ឡើយ ពីព្រោះ​លោក​ចេញទៅ​លើក​នេះ​ដើម្បី​សម្តែង មិនមាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ដើរ​កម្សាន្ត​នោះទេ ។​

នេះ​ជា​លើកដំបូង​ហើយ​ដែល នី រតនា បាន​ចេញទៅ​ចោល​ភរិយា បន្ទាប់ពី​រៀបការ​បាន ២ សប្តាហ៍ ។ ទោះជា​យ៉ាងនេះ​ក្តី នី រតនា មាន​គម្រោង​នឹង​នាំ​ភរិយា​របស់ខ្លួន​ទៅតាម​កម្សាន្ត​នៅតាម​ខេត្ត​ក្រុង និង​ ក្រៅប្រទេស ក្រោយពី​បញ្ចប់​ការងារ ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ popular