គួរឲ្យអាណិត! តារាកំប្លែងនាយ ប៉ិគួក មានអាយុ៧០ឆ្នាំទៅហើយ ហើយ……

បច្ចុប្បន្ននេះឃើញថា តារាជាច្រើនក៏មានជីវភាពធូរធារ អ្នកខ្លះទៀតក៏ពិបាកខ្លាំងដោយសារតែមានបញ្ហាមកផ្ទួនៗគួរឲ្យអាណិត ចំណែកឯតារារូបខ្លះទៀតក៏បានបាត់ស្ងាត់ឈឹងពីពិភពសិល្បៈ ធ្វើឲ្យបណ្តាអ្នកគាំទ្រភាគច្រើនសឹងតែភ្លេចមុខទៅហើយ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ស្រាប់តែលេចមុខតារាកំប្លែង ដ៏មានសមត្ថភាព​ នាយ ប៉ិគួក ដែលត្រូវបានគេថតបង្ហាះនៅលើបណ្តាញសង្គម ក្នុងស្ថានភាពកាន់តែចាស់ខ្លាំងឡើង គួរឲ្យអាណិត។

បន្ថែមពីនេះ ម្ចាស់គណនីហ្វេសប៊ុកមួយ ក៏បានធ្វើការរៀបរាប់យ៉ាងដូច្នោះថា៖«បងប្អូន នៅចាំលោកពូម្នាក់នេះទេ ? អ្នកខ្លះប្រហែលយល់ថាគាត់……..បាត់មុខគាត់ជាច្រើនឆ្នាំមកហើយ ខ្ញុំបានជួបគាត់ដោយចៃដន្យ នៅហាងកាហ្វេមួយនារាជធានីភ្នំពេញ ខ្ញុំបានសួរគាត់ពីអាជីពសិល្បៈ គាត់ថាអស់ពលកម្មហើយ អាយុជាង៧០ ទៅហើយ ពិសារអ្វីមិនទេ បានតែកាហ្វេក្តៅ សំណាងល្អម្ចាស់ហាង កាហ្វេថា គាត់មិនដែលយកលុយពី លោកពូនោះឡើយ ម្ចាស់ហាងពិតជាចិត្តល្អ ប្រពៃណាស់( ចង់ឲ្យគាត់ពិសារឆ្ងាញ់ទាន់នៅដឹងរស់ជាតិ ចង់ទាន់នៅមានជីវិត កុំចាំដល់ទៅបាត់ទៅទើបនឹកឃើញឲ្យតម្លៃ )»។

ក្រោយពីបានដឹងបែបនេះ បណ្តាអ្នកលេងហ្វេសប៊ុក និងអ្នកគាំទ្រជាច្រើនក៏បាននាំគ្នា អាណិតដល់តារាប្រុសរូបនេះយ៉ាងខ្លាំង ដែលមិននឹកស្មានថាស្ងាត់ពីការងារសិល្បៈ តាមពិតជីវិតលោកពិបាកបែបនេះសោះ មិនសូវមានថវិកាគ្រប់គ្រាន់ ក្នុងការទទួលទានអាហារ ហើយថែមទាំងមានជំងឺប្រចាំខ្លួនទៀត៕ 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

​ប្រភព៖ khmerload