ប្រពៃណាស់! តារាល្បីៗ ឧកញ៉ា និងបងប្អូនជាច្រើន ប្រមូលប្រាក់ជួយនាយ ក្តឹប

ក្រោយពីទទួលបានដំណឹង និងស្ថានភាពជំងឺរបស់តារាកំប្លែងជើងចាស់ លោកពូ ក្តឹប រួចមក ធ្វើឲ្យមហាជនជាច្រើន មានអារម្មណ៍ក្តុកក្តួលជាខ្លាំង និងមានការអាណិតលោពូក្តឹបជាខ្លាំង ព្រោះតែរាល់ដងគាត់តែងតែផ្តល់សំណើចសប្បាយក្អាកក្អាយដល់ទស្សនិកជន តែពេលបែរជាមកឃើញគាត់ស្ថិតនៅក្នុងស្ថានភាពទ្រុឌទ្រោម និងស្គមស្គាំងខ្លាំងបែបនេះ។ក្នុងនាមជាប្រធានសមាគមសិល្បៈមួយរូប លោក ហេង ឡុង មិនដែលឈរមើលអ្នកសិល្បៈណាម្នាក់ ជួបនូវការលំបាកទេ គឺលោកតែងតែជួយអស់ពីកំលាំងកាយចិត្ត ទាំងការអំពាវនាវក្តី និងការស្វែងរកជំនួយពីមជ្ឈដ្ឋានទាំងក្នុងនិងក្តៅប្រទេស ដើម្បីឲ្យជួយដល់សិល្បៈករសិល្បៈការនី ដែលគាត់បានជួបនូវការលំបាក។

លោក ហេង ឡុង ក៏បានចូលរួមចំណែកជូនជាថវិការជួយដល់សម្រួលដ៏ក្រុមគ្រួសារលោកពូក្តឹបចំនួន១លានរៀល ព្រមទាំងបង្ហាញឈ្មោះ លោក ឧកញ៉ា តារាចម្រៀង និងបងប្អូនជាច្រើន ទៀតដែរបានជួយដល់លោកពូក្តឹបផងដែរ។

ក្នុងនោះរូមមាន៖ការស៊ែររបស់បងប្អូនគឺជាការជួយសង្គ្រោះលោកពូក្តឹប
គោរពថ្លែងអំណរគុណដល់សម្បុរសជនចូលថវិកាជួយលោកពូ ក្តឹប ជាពិសេសកំពូលតារាចម្រៀងល្បីៗនិងប្អូនសុវណ្ណរិទ្ធី TVFB ដែលបានសហការរៃអង្គាសដូចមានរាយនាមខាងក្រោម:
១ មូលនិធិសិល្បករចាស់ជរា ៤លានរៀល (សរុប)
២ ឯកឧត្តម ឃ្លាំង ហួត ១លានរៀល
៣ លោក ពេជ្រ កែវមុន្នី ១លានរៀល
៤ លោក ហែម ដារិទ្ធ ១លានរៀល
៥ លោកឧកញ៉ា ទៀ វិចិត្រ ៨លានរៀល
៦ ឧកញ៉ា ម៉ែន ចន្ទ័រឹទ្ធី ៣០០ដុល្លារ
៧ លោកជំទាវ ញ៉ែម មរកត ២០ម៉ឺនរៀល
៨ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ១លានរៀល
៩ លោកឧកញ៉ា លី សេងផេង ១លានរៀល
១០ លោកឧកញ៉ា ហួត ជា ១លានរៀល
១១ លោកឧកញ៉ា សៅ វលក្ខណ៏ ១លានរៀល
១២ លោកឧកញ៉ា លី យ៉ាំង ១លានរៀល
១៣ លោក ហេង ឡុង​ ១លានរៀល
១៤ លោក ព្រាប សុវត្ថិ ៤០ម៉ឺនរៀល
១៥ លោក ខេមរៈ សិរីមន្ត ៤០ម៉ឺនរៀល
១៦ លោក ខេម ៤០ម៉ឺនរៀល
១៧ កញ្ញា ឌួង ហ្សូរីដា ៤០ម៉ឺនរៀល
១៨ លោក សាន ផានិត ៤០ម៉ឺនរៀល
១៩ លោក ពាក់មី ៤០ម៉ឺនរៀល
២០​ កញ្ញា ឱក សុគន្ធកញ្ញា ២០ម៉ឺនរៀល
២១​ កញ្ញា ពេជ្រ សោភា ២០ម៉ឺនរៀល
២២​ លោក តាំង គីមឡេង ១០០ដុល្លារ
២៣​ អគ្គនាយកTVFB សុវណ្ណ រិទ្ធី ២០ម៉ឺនរៀល
២៤​ លោក ខាន់ ជេមស៍ ២០ម៉ឺនរៀល
២៥​ លោក ជុំ លីណូ ២០ម៉ឺនរៀល
២៦​ លោក អ៊ីណូ ២០ម៉ឺនរៀល
២៧​ លោក យ៉ែម សំអូន ២០ម៉ឺនរៀល
២៨​ កញ្ញា សូ ដានីតា ២០ម៉ឺនរៀល
២៩​ លោក រិន សាវ៉េត ២០ម៉ឺនរៀល
៣០​ សេន​ រ៉ានុត​ ២០ម៉ឺនរៀល
៣១​ លោក​ K01 ២០ម៉ឺនរៀល
៣២លោក ជុន សុធី ២០ដុល្លារ
៣៣​ នាយ​ កុយ​ ២០ម៉ឺនរៀល
៣៤​ គង់​ សុទ្ធារិទ្ធិ​ ២០ម៉ឺនរៀល
៣៥​ នាយ​ ក្រឹម​ ២០ម៉ឺនរៀល
៣៦​ ឈិន​ សុធារី​ ២០ម៉ឺនរៀល
៣៧​ នូវ​ សុនីតា​ ២០ម៉ឺនរៀល

សរុប:​ ២២លាន ៦០ម៉ឺនរៀល និង ៤២០ដុល្លារ ។
លេខទូរស័ព្ទទំនាក់ទំនងវេលុយ៖ 017 990 332 / 096 370 0432។

គួរបញ្ជាក់ផងដែរថា លោកពូក្តឹប គាត់ត្រូវកា​រ​ប្រាក់ដើម្បីធ្វើការវះកាត់ សរសៃឈាមបេះដូង និងសម្ពាធសរសៃឈាមខួរក្បាល ដែលទាំងអស់ត្រូវចំណាយប្រាក់រហូត​ដល់ទៅជាង១ម៉ឺនដុល្លារឯណោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ហេង ឡុង